ចាត់ទុកថាជារឿងដែលកំពុងទាក់ទាញចិត្តរបស់ប្រិយមិត្តរឿងភាគថៃស្ទើរទាំងអស់គ្នាហើយនាពេលនេះ សម្រាប់រឿង “ใต้หล้า” ដែលមានតួឯកប្រុស thanapob_lee ជាតួអង្គសំខាន់។ តារាប្រុសរបស់យើងបានបញ្ចេញអស់ពីសមត្ថភាពដើម្បីអោយរឿងនេះចេញមកដូចឈុតឆាកពិតដែលកើតមានក្នុងសង្គមបច្ចុប្បន្ន។
សម្រាប់អាជិពជាតារាសម្តែងរឿងភាគ “ใต้หล้า” ជារឿងទីបីដែលលោក thanapob_lee ចូលរួមសម្តែង ហើយគាត់បានប្រកាសក្តែងៗនៅក្នុងកម្មវិធីសម្ភាសន៍ “Kanchai Talk” ថាវាអាចជារឿងចុងក្រោយដែលគាត់នឹងសម្តែង ពីព្រោះសម្រាប់ខ្លួនគាត់ផ្ទាល់គាត់ចង់ផ្តោតតែលើរឿងខ្សែរភាពយន្តតែម្យ៉ាង។
លឺហើយទាំងពិធីករទូរទស្សន៍ ទាំងអ្នកដឹកនាំរឿងភាគ និងហ្វែនៗនាំគ្នាស្តាយជាខ្លាំងពីព្រោះ thanapob_lee ជាតារាសម្តែងដែលមានគុណភាពខ្លាំងគ្រប់រឿងភាគដែលមានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍របស់គាត់សុទ្ធសឹងជារឿងដែលមានប្រជាប្រិយភាព មាន Rating ល្អហើយល្បីផ្ទុះដល់ប្រទេសក្រៅទៀតផង។
អត្ថបទដោយ សា






