មានពត៌មានកំសាន្តច្រើនណាស់ដែលបានចុះផ្សាយថាតារា K-POP កូរ៉េខាងត្បូង G-dragon ជាតារាដែលមានសម្បីត្តនិងលុយច្រើនជាងគេបង្អោះក្នុងចំណោមតារាដទែទៀត ប៉ុន្តែពុំសូវមាននរណាគេជឿថាវាជាការពិតនោះឡើយពីព្រោះគាត់បានបាត់មុខពីវិស័យសិល្ប:ជាយូយាណាស់មកហើយ ម្យ៉ាងវិញទៀតកាលសម័យគាត់ល្បីក៏មិនបានល្បីល្បាញដូចតារាសព្វថ្ងៃនេះនោះទេ។
ថ្មីៗនេះក្រុមអ្នកមិនគាំទ្រចាប់ផ្តើមភ្លឺភ្នែកពីព្រោះលោក G-dragon ជាប់ឈ្មោះជាមហាសេដ្ឋីអ្នកដែលមានអចលទ្រព្យច្រើនជាងគេ ហើយចុងក្រោយគាត់បានទិញ Penthouse តម្លៃមហាសាលមួយនៅទីរួមខេត្តហានណាមដោយប្រើលុយសុទ្ធ។ Penthouse ឈ្មោះថា ៩១ ហានណាម ជាគម្រោងថ្មីដែលមានចរាចរណ៍ទិញ-លក់ល្បីល្បាញបំផុតរបស់ប្រទេសកូរ៉េក្នុងឆ្នាំ ២០២២ នេះ។
ជារួមទៅលោក G-dragon មិនមែនមានលំៗនោះទេគាត់មានសម្បត្តិច្រើនណាស់ អាចគេងចាយដោយមិនចាំបាច់ធ្វើអ្វីពេញមួយជីវិតហើយនឹងនៅសល់ដល់អ្នកជំនាន់ក្រោយរបស់គាត់ទៀត។ ពត៌មានដែលចេញថាគាត់ជា K-POP ដែលមានបំផុត កាន់កាប់អគាធំៗស្ទើ ១០% ក្នុងប្រទេសកូរ៉េគឺជារឿងពិត។
អត្ថបទដោយ សា





