ឆ្ងល់ចេះអោយគេបោកបាន! Grace Kanklao មានរឿងថ្មីចូលមកទៀតហើយត្រូវគេយកឈ្មោះទៅប្រើបោកលុយអស់ជាច្រើននាក់! មានវីដេអូ
Grace Kanklao មិនអោយកន្លងផុត ត្រូវជនឆបោកយកឈ្មោះទៅបង្កើតគេហ័ទំព័របោកយកលុយអស់ជាច្រើននាក់ ហើយពេលនេះសាម៉ីខ្លួនកំពុងរៀបចំេឯកសារប្ដឹងអោយដល់ទីបំផុត
ធ្វើអោយតារាសម្ដែងស្រីរូបស្រស់យ៉ាង Grace Kanklao ប្រញាប់ចេញមកប្រកាសដំណឹងបន្ទាន់ ដោយនៅសុខៗមានអ្នកយកឈ្មោះរបស់នាងទៅបង្កើតផេក បោកបញ្ឆោតអ្នកដទៃអោយចូលមកបណ្ដាក់ទុករកស៊ីជាមួយ ទាំងដែលនាងមិនបានដឹងរឿងអ្វីសោះហើយពេលនេះកំពុងត្រៀមនឹកដាក់ពាក្យបណ្ដឹង
ជាក់ស្ដែង Grace បានផុសសសារចង្អុលបង្ហាញនៅក្នុង IG ឈ្មោះ @gracekanklao ថា “នៅពេល Grace ទទួលបានពត៌មានពីបង Pum Bum Panadda ថាមានបុគ្គលលួចយកឈ្មោះរបស់ខ្ញុំទៅបង្កើតផេក ‘Grace Kanklao FC! ហើយយកផេកនិងទៅ boost post បោកអោយបណ្ដាក់ទុនរកស៊ីទិញលក់របស់របរអនឡាយជាមួយ Grace រហូតធ្វើអោយមានអ្នកបាត់បង់លុយកាក់អស់ជាច្រើននាក់ ហើយពួកគេក៏បាននាំយករឿងរ៉ាវទាំងអស់នេះមកប្រាប់បង Pum Bum អោយបានដឹង ក្រោយពីបានដឹងរឿងនេះហើយ Grace ក៏មិនបាននៅស្ងៀមហើយក៏សូមប្រកាសជាផ្លូវការថាខ្ញុំមិនបានពាក់ព័ន្ធអ្វីទាំងអស់ចំពោះរឿងនេះ ជាពិសេសនិងធ្វើពាក្យបណ្ដឹងប្ដឹងទៅតាមផ្លូវច្បាប់អោយដល់ទីបំផុត”
អត្ថបទដោយ : នីត្តា






















