ថ្មីៗនេះមហាជនជាច្រើនបាននាំគ្នាភ្ញាក់ផ្អើល នៅពេលឃើញវីដេអូពិធីការនី Anna ដែលត្រូវជាមិត្តជិតស្និទ្ធរបស់ អតីតតារាស្រី Tangmo ត្រូវបានក្រុមប៉ូលិសឃាត់ខ្លួន ដល់ព្រលានយន្តហោះប្រទេសថៃពាក់ព័ន្ធនឹងការសង្ស័យនាងរួមគំនិតគ្នាលក់ឆ្នោតតាមអនឡាញខុសច្បាប់ផងដែរ។

តែយ៉ាងណាមិញ យោងតាមការបញ្ជាក់ របស់មេធាវីការពារក្តី Anna នាយ Akhom Kongsawat បានចេញមុខធានាខ្លួននាងឱ្យនៅក្រៅឃុំបណ្តោះអាសន្នហើយ ដោយចំណាយទឹកប្រាក់ប្រមាណ ២២០០ ដុល្លារ និងអះអាងថា Anna មិនមែនជានាយក ឬក៏ អ្នកគ្រប់គ្រងក្រុមហ៊ុនឆ្នោតនោះឡើយ ដោយនាងគ្រាន់តែជាអ្នកស៊ីឈ្នួលលក់និងយកកម្រៃប្រចាំខែតែប៉ុនណោះ នាងគ្មានចេតនានោះទេ។
គួរបញ្ជាក់ផងដែរថា យោងតាមច្បាប់ថៃ ប្រសិនជាគេរកឃើញថា Anna ពិតជាបានធ្វើខុសច្បាប់ពិតមែន នាងអាចនឹងត្រូវគេកាត់ទោសឲ្យជាប់ពន្ធនាគារមិនលើសពី ៥ ឆ្នាំ ឬ ពិន័យជាទឹកប្រាក់មិនលើសពី ១០ ម៉ឺនបាត (ប្រមាណជាង ២ ៩០០ ដុល្លារ)៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី