ស្រស់ចែងចាំង Lisa BLACKPINK បង្ហាញខ្លួនជាមួយនឹងតារាហូលីវូដធ្វើឱ្យហ្វេនរំជើបរំជួល!

Lisa, Anne Hathaway, និង Priyanka Chopra សមាជិកក្រុម BLACKPINK បង្ហាញរូបជុំគ្នាដូចមិត្តជិតស្និទ្ធ ពិតជាគួរឱ្យភ្ញាក់ផ្អើលជាមួយនឹងស្នាមញញឹមដ៏គួរឱ្យទាក់ទាញរបស់ពួកគេ។ នៅថ្ងៃទី 7 ខែមិថុនា KST Priyanka Chopra បានចែករំលែករូបថត Selfie ជាមួយ Lisa និង Anne Hathaway នៅលើ Instagram របស់នាង។

តារាទាំងបីត្រូវបានប្រមូលផ្តុំគ្នានៅទីក្រុងប៉ារីសសម្រាប់ព្រឹត្តិការណ៍ Bulgari ប្រារព្ធពិធីសម្ពោធការប្រមូលគ្រឿងអលង្ការម៉ាក Eden The Garden of Wonders ។ កាលពីខែកក្កដា ឆ្នាំ 2020 Lisa ត្រូវបានជ្រើសរើសជាអ្នកតំណាងផ្លូវការសម្រាប់ប្រេនដ៏ល្បីមួយនេះ ។ ហ្វេននាំគ្នាចូលទៅcomment សរសើរភាពស្រស់ស្អាត និងចែងចាំងរបស់តារាលំដាប់ពិភពលោកទាំងបីរូប។
Eriya