ទីបំផុត Mummy chomismaterialgirl អាចត្រឡប់មកធ្វើការងារសិល្ប:វិញហើយ!! ត្រៀមៗយើងត្រៀមចាំស្តាប់នាងនិយាយ Update ពីគ្រួសារបន្ទាប់ពីមានកូនស្រី!
អស់រយ:ពេលជាងបួនខែហើយដែលអ្នកនាង Chomismaterialgirl បានលាលែងពីគ្រប់តំណែងនៅក្នុងវិស័យសិល្ប:ដើម្បីត្រៀមខ្លួនសម្រាល និងមើលថែរក្សាកូនខ្ចីបន្ទាប់ពីសម្រាលកូនស្រីទីបី Abigail រួច។ ការចាកឆ្ងាយរបស់នាងបានធ្វើអោយមិត្តភក្តិរួមការងារនិងហ្វែនៗនឹករលឹកជាខ្លាំងពីព្រោះគ្មានរណាអាចធ្វើបានដូចដែលនាងតែងតែធ្វើនោះឡើយ។
ចុងក្រោយគ្រប់គ្នាបានសប្បាយចិត្តឡើងវិញពីព្រោះនៅក្នុងអ៊ិនស្តាក្រាមរបស់អ្នកនាង aff_taksaorn បានផុសស្វាគមន៍ក៏ដូចជាប្រាប់ហ្វែនៗកម្មវិធី 3 Zaap ថាពេលនេះអ្នកម្តាយកូនបីបានត្រឡប់មកធ្វើជាពិធីករកម្មវិធីជាមួយនាងវិញហើយ។
ហើយសម្រាប់ការត្រឡប់មកវិញរបស់តារាស្រីកំពូល Chomismaterialgirl ហ្វែនៗមានក្តីរំពឹងទុកថាតារាស្រីនឹងលើកយករឿងក្រុមគ្រួសាររបស់នាងក្នុងកំឡុងពេលផ្តល់កំណើតកូនស្រី។ ពួកគេចង់ដឹងថាតើបងៗទាំងពីរនិយាយអ្វីខ្លះ ប៉ាប៉ាមានអាការ:យ៉ាងណាខ្លះពេលឃើញមុខកូនស្រីដំបូងៗ ហើយ Abigail ផ្ទាល់ស្រួលចិញ្ចឹមកម្រិតណា ខុសគ្នាពីបងៗដែលឬទេ។ បើមិត្តអ្នកអានចង់ស្តាប់រឿងទាំងអស់នេះដែល អាចរងចាំទស្សនាកម្មវិធី 3 Zaap រៀងរាល់រសៀលថ្ងៃសៅរ៍បាន។
អត្ថបទដោយ សា








