នេះជារឿងភាគថៃថ្មីចំនួន៤រឿងឆ្នាំ២០២២ ដែលមានតួស្រីចាស់ប្រុសក្មេងចំនួន 2 រឿងកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ GMM 25 ហើយរឿងភាគ 3 នាពេលខាងមុខកំពុងថត ហើយនឹងថតក្នុងពេលឆាប់ៗនេះ។
My Devil Sister (GMM 25) ជាមួយនឹងការសម្តែងរបស់ Win Metawin និង Mint Pichaya ទើបតែចាក់ផ្សាយភាគទី១៥ កាលពីយប់មិញ ។
Astrophile (GMM 25)
ចាក់បញ្ចាំងនៅថ្ងៃទី 01 ខែមិថុនា តារាសម្ដែងរឿង “Astrophile” Bright Vachirawit និង Mai Davika។ ទស្សនិកជនជាច្រើនលើកឡើងថា តារាជួរមុខទំាងពីរពិតជាសាកសមគ្នាខ្លាំង ។ គួរបញ្ជាក់ផងដែរថា Bright Vachirawit គួរឲ្យស្រលាញ់ និងសង្ហាខ្លាំងនៅក្នុងរឿងនេះ។
Find Yourself (GMM TV x Insight Entertainment)
Aff Taksaorn កំពុងថតរឿងភាគថ្មីរបស់នាងដែលមានអាយុច្រើនក្នុងរឿង “Find Yourself” ជាមួយនឹងតារាសម្ដែងដ៏មានទេពកោសល្យលោក Non Channon។ រឿងលំនាំចិនបានចាក់ផ្សាយក្នុងឆ្នាំ 2020 សម្តែងដោយ Victoria Song និង Song Wei Long។ រឿងនេះនឹងចាក់បញ្ចាំងនៅថ្ងៃទី ២០ ខែមិថុនាខាងមុខនេះ។
Lhom Pud Parn Dao” (CH7)
ក្នុងនាមជាផលិតករ លោក Tik Jesdaporn នឹងផលិតរឿងភាគថ្មីមានចំណងជើងថា “Lhom Pud Parn Dao” ក្នុងពេលឆាប់ៗនេះ។ ជាពិសេស លោកក៏ដើរតួឯកក្នុងរឿងនេះជាមួយ Aum Patchrapa និង Kem Hussawee ផងដែរ។
Eriya



