តោះទៅមើលរឿងភាគថ្មីដែលមានតួស្រីចាស់ប្រុសក្មេងតែសាកសមគ្នាឥតទាស់!

នេះ​ជា​រឿង​ភាគ​ថៃ​ថ្មី​ចំនួន​៤​រឿង​ឆ្នាំ​២០២២ ដែលមានតួស្រីចាស់ប្រុសក្មេងចំនួន 2 រឿងកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ GMM 25 ហើយរឿងភាគ 3 នាពេលខាងមុខកំពុងថត ហើយនឹងថតក្នុងពេលឆាប់ៗនេះ។

My Devil Sister (GMM 25) ជាមួយ​នឹង​ការ​សម្តែង​របស់ Win Metawin និង Mint Pichaya ទើបតែ​ចាក់​ផ្សាយ​ភាគ​ទី​១៥ កាលពី​យប់​មិញ ។

 

Astrophile (GMM 25)

ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី 01 ខែ​មិថុនា តារា​សម្ដែង​រឿង “Astrophile” Bright Vachirawit និង Mai Davika។ ទស្សនិកជន​ជា​ច្រើន​លើក​ឡើង​ថា តារា​ជួរ​មុខ​ទំាងពីរពិតជាសាកសមគ្នាខ្លាំង ។ គួរបញ្ជាក់ផងដែរថា Bright Vachirawit គួរឲ្យស្រលាញ់ និងសង្ហាខ្លាំងនៅក្នុងរឿងនេះ។

Find Yourself (GMM TV x Insight Entertainment)

Aff Taksaorn កំពុង​ថត​រឿង​ភាគ​ថ្មី​របស់​នាង​ដែល​មាន​អាយុច្រើន​ក្នុង​រឿង​ “Find Yourself” ជាមួយ​នឹង​តារា​សម្ដែង​ដ៏​មាន​ទេព​កោសល្យ​លោក Non Channon។ រឿងលំនាំចិនបានចាក់ផ្សាយក្នុងឆ្នាំ 2020 សម្តែងដោយ Victoria Song និង Song Wei Long។ រឿងនេះនឹង​ចាក់បញ្ចាំង​នៅ​ថ្ងៃ​ទី ២០ ខែ​មិថុនាខាងមុខនេះ។

Lhom Pud Parn Dao” (CH7)

ក្នុង​នាម​ជា​ផលិតករ លោក Tik Jesdaporn នឹង​ផលិត​រឿង​ភាគ​ថ្មី​មាន​ចំណង​ជើង​ថា “Lhom Pud Parn Dao” ក្នុង​ពេល​ឆាប់ៗ​នេះ។ ជាពិសេស លោកក៏ដើរតួឯកក្នុងរឿងនេះជាមួយ Aum Patchrapa និង Kem Hussawee ផងដែរ។

Eriya