គ្រប់អាយុរៀបការល្មម!! ដំណើរកំសាន្តក្រៅប្រទេសដំបូងរបស់ Alek – Bow_maylada ឆ្លងថ្ងៃកំណើតគម្រប់អាយុ ២៧ ឆ្នាំ!
អ៊ិនស្តាក្រាមរបស់កញ្ញា Bow_maylada ស្ទើរផ្ទុះព្រោះខមមិនជូនពរថ្ងៃកំណើតពីសំណាក់មិត្តភក្តិ បងប្អូនរួមវិស័យសិល្ប: អ្នកតាមដាន និងហ្វែនៗរបស់នាង។ ដោយចុងក្រោយក្នុងដើមខែថ្មីនេះតារាស្រីរបស់យើងមានអាយុ ២៧ ឆ្នាំពេញបរិបូរណ៍ ហើយនាងក៏បានផុសរូបជាមួយនុំខេកដំបូងបំផុតក្នុងឆ្នាំនេះនៅក្នុងអ៊ិនស្តាក្រាមបង្អួតប្រាប់ថានរណាជាអ្នករៀបចំអោយ។
ឆ្នាំនេះពិសេសណាស់នាងត្រូវបានតារាប្រុស lekteeradetch ដែលជាម្ចាស់បេះដូងថ្មីអញ្ជើញនិងរៀបចំដំណើរកំសាន្តក្នុងឧកាសថ្ងៃខួបរបស់នាងនៅបរទសយ៉ាងអស្ចារ្យនិងរ៉ូមែនទិកតែពីរនាក់។ ការធ្វើដំណើរលើកនេះចាត់ទុកជាដំណើរកំសាន្តក្រៅប្រទេសដំបូងបង្អស់របស់ពួកគេចាប់តាំងពីសម្រេចចិត្តទាក់ទងគ្នាជិតមួយឆ្នាំមក។
អាចនិយាយបានថា lekteeradetch លេងមែនទែនហើយលើកនេះដើម្បីអោយមនុស្សដែលគាត់ស្រលាញ់បមផុតសប្បាយចិត្តគាត់ហ៊ានធ្វើគ្រប់បែបយ៉ាងលះបង់គ្រប់បែបយ៉ាងដើម្បីអោយនាងមានអារម្មណ៍ថានាងជានារីដែលពិសេសបំផុតក្នុងលោកនេះ។ ពួកគេចំណាយផ្អែមល្ហែមជាមួយគ្នាយ៉ាងសប្បាយរីករាយហ្វែនៗនាំគ្នាគិតថាត្រឡប់មកវិញអ្នកទាំងពីរនឹងមានដំណឹងល្អមកចែកចាយជូនទស្សនិកជនជាក់ជាមិនខាង។ Happy Birthday Bow_Maylada!! Happy Maylada Day!!
អត្ថបទដោយ សា







