Woonsen បើកចិត្តនិយាយរឿងរ៉ាវស្នេហាជាមួយ Nikm 3 ឆ្នាំកន្លងផុតទៅភាពផ្អែមល្ហែមក៏កាន់តែកើនឡើងរំភើបចិត្តថ្ងៃពិសេសរបស់…..! មានរូបភាព

តារាសម្ដែងស្រី Woonsen Wiritthipa ដាំដើមឈើស្នេហ៍ជាមួយមិត្តប្រុសអស់រយៈពេល 3 ឆ្នាំ តែមិនទាន់បើកបង្ហាញខ្លួនជាផ្លូវការ ថែមទាំងចូលរួមត្រេកអជាមួយមហាមិត្ត Ice Apisada កំពុងនិងចូលរោងការ

អាចនិយាយបានថាទទួលបានការចាប់អារម្មណ៍ចំពោះរឿងរ៉ាវស្នេហាជាបន្ដបន្ទាប់សម្រាប់តារាសម្ដែងស្រីស្អាត Woonsen Wiritthipa  ទោះបីជាស្នេហាលើកនេះសាម៉ីខ្លួនមិនសូវជាបង្ហាញ តែក៏ត្រូវមិត្តភ័ក្ដញោះអោយបើកបង្ហាញខ្លួនមិត្តប្រុសជាញឹកញាប់

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែង ឱកាសល្អបានមកដល់ Woonsen  បានចាប់មេក្រូនិយាយរៀបរាប់ពីស្នេហា ដោយនាងបង្ហាញប្រាប់ថា “រឿងរ៉ាវស្នេហាតាមពិតទៅ មិនចង់និយាយច្រើននោះទេ ចំណែក​ឯខ្លួននាងក៏មិនបានបិទបាំងអ្វី តែក្នុង IG យើងមិនហា៊ននិងផុស ចាំអោយប្រាកដចិត្តជាងនេះសិន ប្រសិនបើទៅណាមកណាយើងក៏មានផុសខ្លះៗដែរ ពេលមិត្តភ័ក្ដគាត់ផុសគាត់ក៏សុំអនុញ្ញាត្តពីយើង”

“ពេលនេះទាក់ទងគ្នាបាន 3ឆ្នាំហើយ ប៉ុន្ដែត្រូវចាំមើលបន្ដទៀត ពេលមិត្តគាត់ផុសក៏មានអ្នកបង្អាប់ខ្លះដែរ ប៉ុន្ដែយើងមិនចង់បើកចំហអីច្រើន ព្រោះបទពិសោធន៍ស្នេហាយើងវាច្រើនមកហើយ ចំណែកឯខ្លួននាងមិនចង់បើកចំហរអ្វីច្រើននោះទេ ខ្លាចគេទទួលយកមិនបាន ស្នេហាលើកនេះមិនបើកបង្ហាញខ្លួនតែក៏ល្អខ្លាំងណាស់ (ញញឹម) ដូចដែលបានប្រាប់មិនបានបិទ តែក៏មិនបើករហូតដែរ មិនដឹងថាថ្ងៃអនាគតនឹងទៅជាយ៉ាងណា ប៉ុន្ដែពេលនេះយើងចុះសម្រុងគ្នាល្អ របៀបរស់នៅក៏ស្រដៀងគ្នាគ្រាន់តែប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយ អះអាងថាស្នេហារីករាយ”

អត្ថបទដោយ : នីត្តា