ស្នេហាឈ្លក់ទឹកឈ្លក់ដីស្រាប់ហើយ សម្រាប់តួឯកប្រុសអារម្មណ៍ល្អ Boy Pakorn ជាមួយនិងនារីមុខស្រស់ Faye Pornpawee ក្រោយពីប្រកាសថាកំពុងសិក្សាមើលចិត្តគ្នា ហើយក៏មានការវិវន្ដទៅមុខជារឿយៗ ប្រលែងរូបភាពគូរអោយអ្នកបណ្ដាញសង្គមបានត្រជាក់ចិត្តជាមួយភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ
ហើយថ្មីៗនេះខាងប្រុសបានចេញមកផុសរូបភាពចាប់ថ្ពាល់ខាងស្រី រូបភាពមិនសូវផ្អែមតែក៏បានបញ្ជាក់ពីឋានៈរវាងអ្នកទាំងពីរពេលនេះថា Boy – Faye ប្រើពាក្យថា “សង្សា” យ៉ាងពេញមាត់ហើយ
អាចនិយាយបានថាមិនចាំបាច់ចាំអោយអ្នកសារពត៌មានជីកឬសជីកគល់នោះទេ Boy ច្បាស់លាស់ចំពោះការប្រកាសនវហើយថា “មិថុនាហើយ ហើយក៏មានសង្សាដែរហា #មិនមែនចំណងចងតែជាចំណងចិត្ត 555555 @fayefayeye”
ហើយក្រោយមកក៏មានខាងស្រីចូលទៅឆ្លើយឆ្លងខមិនជាមួយថា “55555ៗៗៗៗៗៗៗ” ហើយនៅមានច្រើននាក់ទៀតចូលទៅខមិនបង្អាប់ជាច្រើនផ្សេងៗទៀត
អត្ថបទដោយ : នីត្តា
























