សេដ្ឋីស្រីវ័យក្មេង! ផ្ទះ Penthouse ដ៏ប្រណីតតម្លៃរាប់លានរបស់ Jennie BLACKPINK បានក្លាយជាប្រធានបទក្ដៅគគុកលើបណ្ដាញសង្គម!

Jennie BLACKPINK ដែលថ្មីៗនេះមានពាក្យចចាមអារ៉ាមថាមានស្នេហាជាមួយ BTS ‘V បានចាប់ផ្តើមឆានែល YouTube ដើម្បីអបអរសាទរខួបកំណើតរបស់នាងកាលពីខែមករា និងបង្ហាញពីជីវិតប្រចាំថ្ងៃរបស់នាងនៅក្នុងវីដេអូដំបូង។ បន្ទាប់ពីវីដេអូនេះត្រូវបានចេញផ្សាយ គេក៏បានឃើញនូវផ្ទះរបស់ Jennie ដែលមានភាពសាមញ្ញ តែមានតម្លៃថ្លៃ ។ផ្ទះវីឡាប្រណីតរបស់ Jennie មានទីតាំងនៅ Hannam-dong ដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលមានអ្នកចំណូលខ្ពស់ 1% រស់នៅក្នុងតំបន់នេះ។

ផ្ទះរបស់ Jennie ជាផ្ទះPenthouse 2 ជាន់ មាន 4 បន្ទប់គេង និង 3 បន្ទប់ទឹក។ ផ្ទះនេះមានទំហំ 430 ម៉ែត្រការ៉េ ដែលមានតម្លៃ 6 ពាន់លានវ៉ុន មានសុវត្ថិភាព មានបរិយាកាសស្ងប់ស្ងាត់ ។ តារាល្បីៗ អ្នកនយោបាយ និងអ្នកជំនួញលំដាប់កំពូលក្នុងប្រទេសកូរ៉េ រស់នៅក្នុងតំបន់នោះផងដែរ។ អ្នក​និយម​លេង​អ៊ីនធឺណិត​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ភាព​ប្រណីត និង​បាន​ជជែក​គ្នា​ជា​ច្រើន​អំពី​ទ្រព្យ​សម្បត្តិ​របស់ Jennie។
Eriya