ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា រយៈពេលជាង៣ឆ្នាំទៅហើយ តារាសម្ដែងថៃស្រី Jooy និង ស្វាមី ចង់បានកូនស្នងត្រកូល រហូតដល់ពេលខ្លះ Jooy អស់សង្ឃឹមក្នុងជីវិត ប្រែជាបាក់ទឹកចិត្តដោយសាររឿងដែលនាងពិបាកនឹងមានកូននេះថែមទៀតផង តែដោយសារមានការលើកទឹកចិត្តពីស្វាមីនាងនៅតែព្យាយាមខិតខំយ៉ាងខ្លាំង។
ជាក់ស្ដែងនៅពេលនេះមហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្តខ្លាំង នៅពេលទទួលដំណឹងថា ពេលនេះ Jooy កំពុងតែពរពោះកូនក្នុងផ្ទៃដំបូងរបស់ខ្លួនហើយ។
មិនត្រឹមតែប៉ុនណោះ អ្នកទាំងពីរបានបង្ហោះរូបភាព បង្ហាញពីរូបភាពអេកូកូននៅក្នុងផ្ទៃរបស់ខ្លួន ធ្វើឲ្យមហាជន ហ្វេនៗ និងអ្នកសិល្បៈចូលរួមអបអរសាទរ និងរំភើបចិត្តជំនួសអ្នកទាំងពីរយ៉ាងខ្លាំងផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី