ស្អាតខ្លាំងណាស់! ប្អូនស្រី ពេជ្រ សូលីកា កាន់តែធំសម្រស់កាន់តែស្អាតដូចនាងបេះដាក់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាធ្លាប់បានដឹងហើយថា សព្វថ្ងៃនេះតារាចម្រៀងអ្នកនាង ពេជ្រ សូលីកា មានប្អូនស្រីម្នាក់មិនត្រឹមតែមានទេពកោសល្យសិល្បៈមិនចាញ់អ្នកនាងនោះទេ ហើយពីមួយថ្ងៃទៅមួយថ្ងៃរូបសម្រស់ប្អូនស្រីក៏កាន់តែស្រស់ស្អាតឡើងៗ សឹងតែដូចអ្នកនាងថែមទៀតផង។

ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកនាងបានធ្វើការបង្ហោះរូបភាពជាមួយនិងប្អូនស្រីសំណព្វចិត្តខ្លួន បង្ហាញឲ្យឃើញថាប្អូនស្រីអ្នកនាងដែលមានឈ្មោះ Mey Jing កាន់តែស្រស់ស្អាតឡើងៗ ហើយបើនិយាយពីទម្រង់មុខវិញគឺកាន់តែដូចអ្នកនាងខ្លាំងឡើងៗថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ហើយក៏កាន់តែសរសើរអ្នកនាង ពេជ្រ សូលីកា ដែលមានប្អូនស្រីសម្រស់ស្រស់ស្អាត ហើយគ្រប់គ្នាក៏សង្ឃឹមថាពេលធំឡើងនាងនឹងអាចស្នងតំណែង ក្លាយជាតារាល្បីដូចបងស្រីខ្លួន៕

តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី