ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយលោក Bird ដែលជាអតីតគូស្នេហ៍ Tangmo ហើយលោកក៏ជាបុរសម្នាក់ដែលគិតនិងនឹករំលឹកដល់ Tangmo ខាងជាងគេដែរ ក្រោយពេលនាងបាត់បង់ជីវិត។

យ៉ាងណាមិញស្រាប់តែថ្មីៗនេះ មហាជននិងហ្វេនៗជាច្រើនមានការភ្ញាក់ផ្អើល នៅពេលឃើញ Facebook Page មួយក៏បានទម្លាយសម្តីចុងក្រោយរបស់លោកនិយាយជាមួយនឹង Gatick នៅថ្ងៃរកឃើញសព Tangmo ក្នុងនោះលោក Bird បាននិយាយរៀបរាប់ថា៖
«នៅថ្ងៃនោះលោកបាននិយាយទៅកាន់ Gatick ថា ហេតុអ្វីបានជាមិនមើលថែ Tangmo ផង? ហេតុអ្វីបានជាបណ្តោយឱ្យមានរឿងបែបនេះ? ស្រាប់តែភ្លាមៗនោះ Gatick ក៏បោះសម្តីមកវិញយ៉ាងហួសចិត្តថា មើលថែយ៉ាងម៉េច Tangmo មិនមែនជាក្មេងអាយុ ២, ៣ ឆ្នាំទេ នាងចង់អង្គុយថតរូបសប្បាយៗលើទូកខ្លួនឯង ហេតុអីត្រូវចាំបាច់តាមមើលនាងនោះ»
ក្រោយពេល Gatick និយាយបែបនេះ Bird បានបន្តថា លោកពិតជាឆ្អែតចិត្តយ៉ាងខ្លាំង ហើយចាប់ពីពេលនោះមកលោក មិនចង់ឃើញមុខ មិនចង់និយាយជាមួយនាងទៀតឡើយ ហើយសូម្បីតែមហាជនដែលលឺហើយក៏ហួសចិត្តចំពោះ Gatick ដែលជាអ្នកចាត់ការ Tangmo និយាយពាក្យបែបនេះចេញមកកើតដែរ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖





អត្ថបទដោយ៖ស៊ីវលី