ល្បីមិនធម្មតា! រឿងភាគថ្មី“The Deadly Affair” របស់ James Jirayu នឹងចាក់ផ្សាយផ្ទាល់រហូតដល់១០ប្រទេស!

រឿង “The Deadly Affair” ដែលសម្តែង​ដោយ James Jirayu និង Gina Yeena នឹង​មក​ដល់​នៅ​ថ្ងៃ​ទី 04 ខែ​កក្កដា រឿងនេះនឹងចាក់ផ្សាយពីថ្ងៃច័ន្ទ ដល់ អង្គារ វេលាម៉ោង 20:30 នាទី ដែលពីមុនចាក់ដោយរឿង “Love and Deception”។ ជាពិសេសរឿងដែលនឹងមកដល់នាពេលខាងមុខនេះនឹងមាននៅលើ Netflix ក្នុងប្រទេសចំនួន 10 ក្នុងតំបន់អាស៊ីរួមមាន ឡាវ កម្ពុជា មីយ៉ាន់ម៉ា វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ប្រ៊ុយណេ សិង្ហបុរី ម៉ាឡេស៊ី និងទីម័រខាងកើត។

នៅក្នុងរឿងនេះ James Jirayu ដើរតួជា ‘Ohm Aphinon ‘ ជាមួយ​គ្នា​នេះ​ដែរ Gina Yeena សម្ដែង​ជា​តួ​រឿង “Jetiya”។ គួរឲ្យកត់សម្គាល់ រឿងនេះបានបញ្ចប់ការថតនៅខែធ្នូ ឆ្នាំ 2021។ អ្នកគាំទ្រជាច្រើនកំពុងរង់ចាំរឿងនេះអស់រយៈពេល 6 ខែ។ ឥឡូវនេះ ការទន្ទឹងរង់ចាំជាយូរបានបញ្ចប់ហើយ។
Eriya