អាចនិយាយបានតារា K-POP ស្រីជនជាតិថៃ Lisa បានធ្វើដំណើរមកដល់ចំនុចកំពូលនៃការទទួលស្គាល់និងភាពល្បីល្បាញហើយនាពេលបច្ចុប្បន្ននេះ។ នាងបានក្លាយខ្លួនជា Mummy of វិស័យ K-POP និងជា Queen របស់ការឃោសនាផលិតផល ហើយចុងក្រោយនេះវត្តមានរបស់នាងនៅទីក្រុងប៉ារីសបានធ្វើអោយពិភពលោកកាន់តែលើកតម្កើងបានមួយកម្រិតទៀត។
កាលពីយប់ថ្ងៃទី០៦ ខែមិថុនានេះតារាលំដាប់ពិភពលោករបស់យើងបានចូលរួមកម្មវិធីធំ Eden The Garden Of Wonders ដែលមានសិទ្ធតែកំពូលអ្នកមាន ហាយសូ ម្ចាស់ជំនួញធំ និងតារាល្បីៗទាំងអស់។
Lisa បានចូលរួមក្នុងនាមជា Global Brand Ambassador របស់ BVLGARI ដោយបានតុបតែងខ្លួនក្នុងឈុតពណ៌លឿងស្រស់ បំពាក់ដោយគ្រឿងអល្លង្កាតម្លៃមហាសាល។ បណ្តាលអោយគ្រន់គ្នានៅក្នុងកម្មវិធីភ្លឹកនឹងសម្រស់ក៏ដូចជាប្រែនដែលនាងកំពុងកាន់កាប់ជាខ្លាំង។ ហើយរូបភាពឈុតលឿងរបស់ Lisa កំពុងក្លាយជាប្រធានបទដែលល្បីល្បាញខ្លាំងកំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
អត្ថបទដោយ សា




