ភ័យព្រួយម្តងទៀត!! គិតថារួចខ្លួនហើយបន្ទាប់ពីវះកាត់រួច ប៉ុន្តែទៅពិនិត្យស្រាប់តែឃើញរបស់ចម្លែកនៅលើក្បាលរបស់លោក pokmindset!!

មិត្តអ្នកអានប្រហែលនៅចាំបានថាកាលពីចុងឆ្នាំង ២០២១ ដើមឆ្នាំ ២០២២ ក្រុមគ្រួសាររបស់លោក pokmindset កើតទុក្ខក្រៀមក្រំបារម្មណ៍ពីសុខភាពរបស់គាត់ជាខ្លាំង ដោយសារក្រោយពេលមានអាការ:មិនសូវស្រួលតារាប្រុសទៅអោយពេទ្យពិនិត្យហើយបានឃើញដុំសាច់នៅក្នុងខួរក្បាលដែលអាចបណ្តាលអោយគាត់ស្លាប់ភ្លាមៗបាន។

ប៉ុន្តែសំណាងល្អដែលពួកគេបាននាំលោក pokmindset អោយទៅដល់ដៃរបស់គ្រួពេទ្យជំនាញដែលធ្វើការវះកាត់អោយគាត់បានសម្រេច ឆ្លងផុតពីគ្រោះថ្នាក់ដល់បាត់បង់ជីវិតដ៏គួរអោយរន្ធត់នោះបានយ៉ាងជោគជ័យ។ គ្រប់គ្នាសប្បាយចិត្តណាស់ពេលនោះ ប៉ុន្តែ Pok-Margie ត្រូវត្រឡប់មកភ័យព្រួយម្តងទៀតព្រោះក្រោយពេលវះកាត់បាន ៦ខែគាត់ឃើញមានដុំខ្មៅៗដុះនៅលើស្មាមដេលើក្បាលរបស់គាត់។

After Footer (Active) - damrei Mr1 Zone2

តាមណាត់ ៦ខែម្តងគាត់ត្រូវទៅស្កែនពិនិត្យមើលសភាពរបស់ស្នាមវះកាត់ តារាទាំងពីរបានធ្វើដំណើរទៅមន្ទីពេទ្យហើយបានសាកសួរពីចំនុចខ្មៅទាំងអស់នោះ។ លទ្ធផលចេញមកល្អ គ្រប់យ៉ាងប្រសើរខ្លាំងណាស់មិនមានអ្វីគួរអោយបារម្មណ៍នោះទេ ហើយចំណែកចំនុចខ្មៅនោះជាគល់សក់ដែលចង់ដុះតែដុះចេញមកក្រៅមិនបាន។ Pok-Margie រំភើបអោយធូទ្រូងខ្លាំងពេលបានលឺពេទ្យឆ្លើយបែបនោះ ព្រោះដំបូងឡើងបាននាំគ្នាគិតថាវាជាសាច់កាច។

អត្ថបទដោយ សា