អេមណាស់ Sririta បើកឡានទំនើបទៅទិញផ្កា ពេលនេះហ្វេនៗមិនដឹងមួយណាទុកមួយណាទេស្អាតទាំងមនុស្សស្អាតទាំងឡាន! មានវីដេអូ
Sririta ជីវិតក្នុងថ្ងៃទំនេរងដើរទិញផ្កាដើរទិញឥវ៉ាន់ផ្សេងៗមកតុបតែងផ្ទះ គ្រប់គ្នាចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងស្ទាយសាមញ្ញៗរបស់អ្នកម៉ាក់សាមញ្ញតែដូចជាមិនសាមញ្ញនោះទេ
តារាសម្ដែងស្រី Rita-Sri Rita បច្ចុប្បន្នគ្រង់តំណែងអ្នកម៉ាក់កូនមួយហើយក៏ជាភរិយាជាទីស្រលាញ់របស់ Korn Narongdet សូមជំរាបប្រាប់ថាជាអ្នកម៉ាក់កូនមួយដែលមានសម្រស់ស្អាតបំផុតហើយរូបរាងក៏សមសួនមិនធម្មតានោះដែរ ព្រោះរាល់ថ្ងៃនរណាដែលជាហ្វេនគាំទ្រនិងតាមដានពីរបៀបរស់នៅប្រចាំថ្ងៃរបស់ Rita និងឃើញថានាងប្រឹងប្រែងហាត់ប្រាណខ្ជាប់ខ្ជួន និងមានវិន័យខ្លាំងណាស់ ទាំងអស់នេះធ្វើអោយនាងទទួលបានលទ្ធផលជាទីគាប់ចិត្តនិងក្ដីប្រាថ្នារបស់ម៉ាក់ៗ
ហើយនៅពេលថ្មីៗនេះក្នុងថ្ងៃទំនេររបស់ Rita សុំដកឃ្លាពីកូនប្រុសដើរទិញឥវ៉ាន់សិន ដោយការដើរទិញផ្កាទិញដើមដើរ តែអាចនិយាយបានថាអ្នកមើលវិលមុខហើយព្រោះមិនដឹងជាត្រូវមើលមួយណាទុកមួយណាទេ ឡានក៏ទំនើបរីឯម្ចាស់ឡានក៏ស្រស់ស្អាតទៀត ការតែខ្លួនដូចជាសាមញ្ញធម្មតាតែមើលទៅថ្លៃថ្នូរបំផុត គ្រប់គ្នាដែលបានឃើញសុទ្ធតែលាន់មាត់ចំពោះភាពសាមញ្ញរបស់នាងតែសមសួនថ្លៃថ្នូរសមនិងអ្នកអភិជនពិតៗ
អត្ថបទដោយ : នីត្តា



















