ក្រោយមានការសង្ស័យផ្តើមស្នេហ៍ថ្មី ពេលនេះ Pat បានចេញមុខបញ្ជាក់ច្បាស់ៗពីទំនាក់ទំនងខ្លួនហើយ….!

កាលពីពេលថ្មីៗនេះ មហាជននិងហ្វេនជាច្រើនពិតជាភ្ញាក់ផ្អើល ដោយសារសុខៗមិត្តភក្តិរួមការងារក្នុងកម្មវិធីកម្សាន្តរបស់តារាស្រី DJ Dada និង Boom បានទម្លាយថាពេលនេះ Pat ដែលជាមិត្តសម្លាញ់កំពុងតែមានស្នេហ៍ថ្មីហើយ ដោយបុរសរូបនោះមានអាយុក្មេងជាងតារាស្រី Pat ដល់ទៅជាង ១៤ ឆ្នាំឯណោះ។

យ៉ាងណាមិញ ក្រោយពេលលឺពាក្យបង្អាប់ពីមិត្តរួមការងារបែបនេះ នៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២២ ម្សិលមិញនេះ  តារាស្រី Pat បានចេញនិយាងបកស្រាយ និងបញ្ជាក់ក្នុងកម្មវិធីកម្សាន្តយ៉ាងច្បាស់ៗថា៖

After Footer (Active) - damrei Mr1 Zone2

«សម្រាប់ប៉ូលិសកំលោះដែលមហាជនសង្ស័យថាជាសង្សារនាងនោះ តាមពិតអ្នកទាំងពីរត្រឹមតែជាមិត្តភក្តិ និងអ្នកស្គាល់គ្នាតែប៉ុនណោះ និយាងរួមទៅនាង និង ប៉ូលិសរូបនោះមិនមែនជាសង្សារឡើយ គឺនាងនៅ Single ដដែលទេ ហើយ Pat បញ្ជាក់បន្ថែមទៀតថា សូមកុំប្រើពាក្យថាសង្សារអី ប្រើពាក្យថាជាអ្នកស្គាល់គ្នាវិញល្អជាង»៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី