ខួបអាពាហ៍ពិពាហ៍ ៨ ឆ្នាំ Siwat ដឹកដៃប្រពន្ធទៅសាងភាពផ្អែមល្ហែមនៅទីនេះធ្វើឲ្យគ្រប់គ្នាច្រណែន!(មានរូបភាព)

ជាការពិតណាស់រយៈពេល៨ឆ្នាំហើយ ដែលតារាសម្ដែងថៃល្បីឈ្មោះលោក  Siwat និង ភរិយារូបស្រស់ Amy ចាប់ដៃគ្នាសាងគ្រួសារ ហើយថ្វីត្បិតតែមកទល់នឹងពេលនេះអ្នកទាំងពីរពុំទាន់មានកូនស្នងត្រកូលក៏ពិតមែន តែចំណងស្នេហ៍អ្នកទាំងពីរពីមួយថ្ងៃទៅមួយថ្ងៃនៅតែផ្អែមល្ហែមខ្លាំងដដែល។

ជាក់ស្ដែងនៅថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍៨ឆ្នាំ យើងក៏បានឃើញលោក Siwat ដឹកដៃភរិយាបណ្តូលចិត្តទៅញុំាអាហារនៅអាហារដ្ឋានល្បីឈ្មោះមួយកន្លែងយ៉ាងរ៉ូមែនទិច និងបានថតរូបជាមួយគ្នាបង្ហោះក្នុងបណ្ដាញសង្គម ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយរំភើបចិត្ត និងលួចច្រណែនយ៉ាងខ្លាំង។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ ហ្វេនៗជាច្រើនក៏កាន់តែសរសើរ Amy ដែលមានស្វាមីដ៏ល្អ និងចេញយល់ចិត្តភរិយា និងមិនភ្លេចថ្ងៃពិសេសៗនៃស្នេហាអ្នកទាំងពីរនោះទេ៕​ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី