ព្រីម លីហ្សា បង្ហាញមុខកូនប្រុសរួច ស្រាប់តែ មិនសុំឱ្យគ្រប់គ្នាសរសើរ តែបែរជាសុំរឿងនេះវិញ…!

មហាជនជាច្រើនពិតជាភ្ញាក់ផ្អើល ដោយកាលពីថ្ងៃទី៣០ ឧសភា ឆ្នាំ ២០២២ កន្លងទៅ តារាសម្ដែងសាច់ស.ទ្រលុកទ្រលុន ព្រីម លីហ្សា បានបង្ហោះរូបភាពកាន់ដៃក្មេងប្រុសម្នាក់ ដែលអះអាងថាជាកូនប្រុសរបស់ខ្លួន ហើយថែមទាំងបានសរសេររៀបរាប់បញ្ជាក់យ៉ាងច្បាស់ទៀតថា ៖

«នេះហើយគឺជាអ្នកដែលធ្វើឱ្យខ្ញុំមានកម្លាំងចិត្តក្នុងការតស៊ូនៅក្នុងជីវិតដើម្បីដើរមកដល់សព្វថ្ងៃនេះ My Baby I love u single mom តែងតែយកពេលវេលាមើលថែទាំគាត់ហើយ និងផ្ដល់ភាពកក់ក្ដៅឱ្យគាត់ជានិច្ច»

After Footer (Active) - damrei Mr1 Zone2

តែយ៉ាងណាមិញ ក្រោយពេលបង្ហាញមុខមាត់កូនប្រុសមិនបានប៉ុន្មាន ស្រាប់តែថ្មីៗនេះ យើងក៏បានឃើញតារាស្រីរូបនេះបង្ហោះសារម្ដងទៀត ដែលជាន័យចង់ប្រាប់ទៅមហាជនជុំវិញខ្លួនយ៉ាងដូច្នេះថា៖

«មិនចូលចិត្ត មិនចង់សរសើរ មិនចង់លើកទឹកចិត្ត តែកុំព្យាយាមវ៉ៃបំបាក់ទឹកចិត្តអ្នកដទៃដោយសម្ដីរបស់អ្នក ពីព្រោះអ្នកនឹងជួបថ្ងៃណាមួយសម្រាប់ជីវិតរបស់អ្នក ថ្ងៃដែលអ្នកបាក់ទឹកចិត្តនូវរឿងអ្វីម្យ៉ាងដែលអ្នកនឹកស្មានមិនដល់ ពីព្រោះនៅលើលោកនេះគ្មាននរណាគេល្អគ្រប់ដប់នោះទេ»៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី