ផាយុជាកូនប្រុសច្បងរបស់តារាស្រី chomismaterialgirl និងលោក Nottvisrut ដែលតែងតែមានស្នាមញញឹមភាពកំប្លែងគួរអោយស្រលាញ់ជានិច្ច។ ប៉ុន្តែដោយសារឿងមួយនេះ ផាយុ កើតទុក្ខសោកមិនពេញចិត្តដោយបានយំខ្លាំងៗលួងយ៉ាងណាក៏មិនបាត់ ដល់ថ្នាក់តារាស្រីជាម្តាយផុសប្រាប់ថាខ្លួនឈឺក្បាលទាល់យោបល់មិនដឹងត្រូវធ្វើយ៉ាងណា។
នៅក្នុងអ៊ិនស្តាក្រាមរបស់អ្នកនាង chomismaterialgirl បានផុសនូវវីដេអូដែលផាយុកំពុងយំប្រាប់ពីទុក្ខសោកមិនសុខចិត្តដែលខ្លួនត្រូវក្លាយជាសិស្សប្អូនរបស់ បងប្រុសម្នាក់ដែលខ្លួនស្និតស្នាល។ ផាយុយំផងត្រសិតផងប្រាប់ថាមិនចង់ធ្វើជាជំនាន់ក្រោយគេទេ ចង់ធ្វើជាសិស្សច្បងរបស់មនុស្សគ្រប់គ្នា ក្នុងនាមជាម្តាយតារាស្រីបានប្រាប់ពីហេតុផលនិងភាពមិនអាចទៅរួចទៅកាន់កូនប្រុសយ៉ាងចិត្តត្រជាក់តែក៏ហួសចិត្តនឹងកូនប្រុសដែលនៅសុខៗយំដោយសារឿងនេះ។
វីដេអូដែលបានផុសនោះបានក្លាយជា Viral និងមានចុះផ្សាយនៅគ្រប់ទំព័រពត៌មានកំសាន្តរបស់ប្រទេសថៃ ផាយុយំគួរអោយអាណិតមែនប៉ុន្តែហេតុផលដែលគាត់យំវាគួរអោយស្រលាញ់និងអស់សំណើចជាខ្លាំង។ ហ្វែនៗ និងមិត្តភក្តិរបស់អ្នកនាង chomismaterialgirl នាំគ្នាចូលមកខមមិនសើច សម្តែងក្តីយល់ទឹកចិត្តម្តាយ ហើយក៏ខ្នាញ់ភាពគួរអោយស្រលាញ់របស់ផាយុយ៉ាងច្រើកុះករ។
អត្ថបទដោយ សា







