ជាការពិតណាស់ក្រោយពេលដែលតារាសម្ដែងថៃស្រីល្បីឈ្មោះវ័យ៣៣ឆ្នាំ Vill Wannarot បង្ហាញទំនាក់ទំនងស្នេហាជាមួយតារាប្រុស Jes Jespipat មក ហ្វេនៗជាច្រើនតែងតែឃើញអ្នកទាំងពីរបង្ហាញភាពផ្អែមល្ហែមនិងគ្នា ធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។

យ៉ាងណាមិញ ងាកទៅចាប់អារម្មណ៍តារាស្រី Vill វិញ ថ្វីត្បិតតែបច្ចុប្បន្ននេះ នាងមានស្នេហាផ្អែមល្ហែមមែន តែងាកទៅចាប់អារម្មណ៍អតីតកាលនាងវិញ មុនជួកំលោះសង្ហា Jes នាងធ្លាប់ខូចចិត្ត ខកស្នេហ៍ជាមួយតារាប្រុស Nong Thana ដែលត្រូវជាប្អូនប្រុសរបស់តារាប្រុស Boy Pakorn ដែលកាលនោះអ្នកទាំង ២ បានស្គាល់គ្នានៅឆ្នាំ ២០១៥ សាងស្នេហ៍ជាង ៣ ឆ្នាំក៏ចែកផ្លូវគ្នាទៅ។
គួរបញ្ជាក់ផងដែរថា ក្រោយពេលបែកបាក់គ្នា ជិត១ឆ្នាំ Vill ក៏ជួបតារាប្រុស Jes នឹងបានផ្ដើមស្នេហជាមួយគ្នា តែងាកទៅមើលតារាប្រុស Nong នៅតែរក្សាបេះដូងទំនេរ មិនទាន់រកបាននារីណាម្នាក់នោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី