មិនគួរឲ្យជឿ! តារាថៃស្រី Baifern និយាយថាបេះដូងនៅទំនេរ ១០០ ភាគរយ និងប្រកាសបែបនេះទៀត!

ពិតណាស់បច្ចុប្បន្ននេះ តារាសម្ដែងថៃស្រី Baifern កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ជាហេតុធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍និងនាងខ្លាំងណាស់។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកកាសែតបានសម្ភាសន៍នាងទាក់ទងនិងរឿងបេះដូងរបស់នាង ព្រោះថាសព្វថ្ងៃនេះប្រហែលជាមានបុរសជាច្រើនកំពុងតែតាមស្រលាញ់នាងហើយមើលទៅ។

តែយ៉ាងណាមិញ តារាស្រីរូបនេះបាននិយាយរៀបរាប់ទាំងមិនលាក់លៀមថា «សម្រាប់រឿងស្នេហា ខ្ញុំមិនមានទេពេលនេះ ហើយខ្ញុំនៅទំនេរ១០០ភាគរយ។ ពេលនេះគឺខ្ញុំផ្តោតទៅលើការងារតែមួយប៉ុណ្ណោះ។ ឆ្នាំនេះខ្ញុំអាយុ ២៧ឆ្នាំហើយ ហើយ។ តាមពិតទៅ ខ្ញុំពិតជាចង់បានបុរសល្អម្នាក់ ប៉ុន្តែគ្មានអ្នកណាម្នាក់មករកខ្ញុំសោះ។ ស្នេហារបស់ខ្ញុំដូចជាមកមិនត្រូវពេលវេលានោះទេ។ ខ្ញុំជឿថា បើសិនជាបុរសណាម្នាក់ជាគូរបស់ខ្ញុំពិត គេនឹងមករកខ្ញុំហើយ»។

ក្រោយពេលលឺបែបនេះ មហាជនជាច្រើនភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះមិននឹកស្មានថាតារាស្រីដែលមានរូបសម្រស់ស្រស់ស្អាតរូបនេះ បែរជាគ្មាននរណាម្នាក់ស្រលាញ់ និងចង់ចូលមកក្នុងជីវិតនាងទៅវិញ៕

អត្ថបទដោយ៖សុីវលី