Pope-Bella ក្លាយជាប្រធានបទក្ដៅគគុកម្ដងទៀតបន្ទាប់ពីថតរូបគូស្នេហ៍ឱ្យទស្សនាវដ្ដីល្បី!

ជា​នារី​នៅ​លីវ​ដ៏​ក្តៅ​គគុក សម្រាប់​​កំពូល​តារា​ស្រី Bella Ranee ដែលថ្មីៗនេះ​​បាន​ចេញ​មុខ​ផ្តល់​បទសម្ភាសន៍បកស្រាយរឿងដែលហ្វេនផ្សំផ្គុំនាងជាមួយនឹងតារា​ ​ Pope Thanawat Wattanaphut។ ក្នុងនោះដែរ​ ម្ចាស់ខ្លួនក៏បានដឹងថាមានមនុស្សជាច្រើនចង់ឱ្យនាងសាកទាក់ទងជាមួយនឹងPope ហើយនេះជារឿងធម្មតា។

នាងក៏គិតថាជាការប្រសើរណាស់ដែលមានការលើកទឹកចិត្តឥតឈប់ឈរ ប៉ុន្តែ Bella មិន​ដឹង​ថា​តើ​ការ​គិតរបស់សាធារណជន​នឹង​ផ្លាស់​ប្តូរ​ក្នុង​ពេល​មួយ​ភ្លែត​ឬ​យ៉ាងណា ឬមួយនឹងមានអ្វីកើតឡើងក្នុងពេលអនាគត ប៉ុន្តែពេលនេះពួកគេរាប់អានគ្នាដូចបងប្អូនប៉ុណ្ណោះ។ គូស្នេហ៍ Pope និង Bella ថ្មីៗនេះក៏បានជុំគ្នាថតរូបគូស្នេ៍លើក្របទស្សនាវដ្តី Praew ដែលពិតជាសាកសមនឹងគ្នាគ្មានទាស់។
Eriya