ទីបំផុត Mai Davika បង្ហើបពីចិញ្ចៀននៅលើម្រាមដៃនាងខាងឆ្វេង តើមានដំណឹងល្អទេ?

នៅពេលដែល កំពូលតារាស្រី Mai Davika បង្ហោះរូបមួយដែលធ្វើឱ្យគេភ្ញាក់ផ្អើបំផុតនៅក្នុង IG របស់នាង គឺរូបភាពពាក់ចិញ្ចៀនពេជ្រធំនៅម្រាមដៃនាខាងឆ្វេងបញ្ចេញពន្លឺចែងចាំ ជាមួយ caption ខ្លីៗថា ‘កាដូឆ្នាំនេះ’ ។

រហូតមានមនុស្សជាច្រើនសួរថាតើសង្សារបស់នាងជាអ្នកឱ្យមែនទេ? ឬក៏គូស្នេហ៍មួយគូនេះមានដំណឹងល្អឆាប់ៗនេះឬយ៉ាងណា?
ថ្មីៗ​នេះ Davika ​បាន​បើក​ចិត្ត​ជម្រះ​រឿង​នោះដោយនាងប្រាប់ទៅអ្នកកាសែតថា ចិញ្ចៀន​ថ្មីមួយវង្សនោះគឺ​​ទិញ​ជា​កាដូ​សម្រាប់​ខ្លួនឯង ព្រោះ​អស់​ជា​យូរ​មក​ហើយ​ដែល​មិន​បាន​ទិញ​អ្វី​ដែល​មាន​តម្លៃ​ថ្លៃសម្រាប់ខ្លួនឯងហើយចិញ្ចៀនពេជ្រដ៏ធំនេះមានទំហំ ១០ ការ៉ាត់ ។
នាងបន្តទៀតថាលើកដំបូង​នៅពេលដែល​បាន​ដឹងថារឿងនេះក្លាយជារឿង​ដ៏​ធំ ដំណឹង​ល្អ​អំពី​អាពាហ៍​ពិពាហ៍​ជា​រឿង​អនាគតសម្រាប់ពេលនេះ នាងផ្តោតតែលើបច្ចុប្បន្នប៉ុណ្ណោះ។
Eriya