Bow Maylada ទំលាយអារម្មណ៍ខុសគ្នាឆ្ងាយពេលដែលបានស្គាល់ James Jirayu និង Mark Prin ពិតប្រាកដ!

ថ្មីៗនេះ តារាស្រីរូបស្រស់ Bow Maylada ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន អំពីការធ្វើការជាមួយ Mark Prin និង James Jirayu  ។ តារា​ល្បី​មួយ​រូប​បើក​ចំហ​ថា​នាង​និង James Jirayu បាន​សហការ​គ្នា​ក្នុង​រឿង​ Om! Crush on Me ។ ដូច្នេះ​ពួកគេ​ងាយ​ស្រួល​ធ្វើ​ការ​ជាមួយ​គ្នា​និង​យល់​ចិត្ត​គ្នា។ ពេល​សម្ដែង​ក្នុង​រឿង​ភាគ​នាង​ត្រូវ​គ្នា​នឹងJames Ji បានឆាប់រហ័ស​។

សម្រាប់ការសម្តែងជាមួយ Mark Prin តារាស្រីត្រូវការពេលច្រើន ព្រោះនាងមិនដែលចូលរួមសិក្ខាសាលាសម្តែងជាមួយគាត់ពីមុនមក។ ពួកគេចាប់ផ្តើមថតរឿង Tai Ngao Tawan ជាមួយគ្នាដោយមិនមានសិក្ខាសាលា ព្រោះមិនមានពេលគ្រប់គ្រាន់។ Bow Maylada ទម្លាយថា “Tai Ngao Tawan” ប្រហែលនឹងចាក់ផ្សាយនៅចុងឆ្នាំ 2022។ ទោះជាយ៉ាងណាក៏ដោយ រឿងថ្មីរបស់នាងជាមួយ James Jirayu នឹងមកដល់នៅឆ្នាំក្រោយ។

Eriya