Bow Maylada បង្អួតរូបភាពផ្អែមល្ហែមនាពេលសូរិយារៀបលិចជាមួយម្ចាស់ចិត្ត Alex ប៉ុន្ដែគ្រប់គ្នាបែរទៅជាចាប់អារម្មណ៍រឿងមួយនេះទៅវិញ! មានវីដេអូ

នៅតែបន្ដដំណើរលើវិថីផ្អែមល្ហែមអោយហ្វេនៗបានត្រជាក់ចិត្តត្រជាក់បេះដូងជាបន្ដបន្ទាប់ សម្រាប់គូរស្នេហ៍រួមប៉ុស្ដន៍ទូរទស្សន៍ Bow Maylada នឹង  Alek-Theeradej

 

ជាពិសេសបំផុតនោះគឺក្នុងពេលថ្មីៗនេះមានការចែករំលែកនៅលើកបណ្ដាញសង្គម IG ឈ្មោះ  @bow_maylada របស់តួឯកស្រីដែលមានអមជាមួយនិងឃ្លារខ្លីៗថា “Gai Nude” ដែលបានបង្ហញអោយឃើញពីរូបភាពដ៏ពិសេសខណៈពេលសាម៉ីខ្លួនជាមួយម្ចាស់ចិត្តឆ្លៀតឱកាសដឹកដៃគ្នាទៅស្វីតមើលទេសភាពពេលព្រះអាទិត្យរៀបលិចយ៉ាងរ៉ូមែនទិច

After Footer (Active) - damrei Mr1 Zone2

ប៉ុន្ដែអ្វីដែលគួអោយកត់សម្គាល់និងកន្លែងត្រូវចាប់អារម្មណ៍ត្រូវបានកែប្រែទាំងដែលគ្រប់គ្នាគួតែផ្ដល់ការចាប់អារម្មណ៍ចំពោះសកម្មភាពឬរូបភាពដែលអ្នកទាំងពីរកៀកកើយគ្នា តែបែរជាទៅមើលតែផ្នែកខាងក្រោយទូរសព្ទនិងរូបបេះដូងពណ៌ផ្កាឈូកទៅវិញ ព្រោះតែខាងក្រោយហ្នឹងនៅមានរូបថតមួយសន្លឹកដែលផ្អែមល្ហែមជាង រូបថតគូរជាមួយ Alek ហើយដាក់នៅក្នុងសំបកទូរសព្ទ័ខាងក្រោយ មិនបាច់និយាយទេតែទង្វើមើលឃើញយ៉ាងច្បាស់ថាបុរសម្នាក់នឹងជារបស់ខ្ញុំ នេះបានគេនិយាយថាទង្វើសំខាន់ជាងសំដីមែនហើយមិនប្រាប់ក៏ដឹងថាស្រលាញ់ខ្លាំងប៉ុណ្ណាដែរ

អត្ថបទដោយ : នីត្តា