ធ្វើអោយទឹកភ្នែកហូរជ្រែកថ្ពាល់ភ្លាមៗតែម្ដង សម្រាប់កូនក្រមុំថ្មោងថ្មីយ៉ាង Pancake-Khemnit ដែលទើបនិងកាន់ដៃលោក អធិការ Mee ចូលរោងជ័យជាមួយគ្នាកាលពីព្រឹកមិញនេះ
ហើយមានវគ្គមួយដែលបានធ្វើអោយកូនក្រមុំរបស់យើងដល់ថ្នាក់ទឹកភ្នែកហូរជ្រែកថ្ពាល់ខណៈពេលលោកអធិការ Mee បានធ្វើរឿងមួយនេះជូននាង ដោយការអញ្ជើញអ្នកចំរៀងសំណព្វចិត្តរបស់កូនក្រមុំ លោក Boy Peacemaker មកច្រៀងចំរៀងជូនពរក្នុងកម្មវិធី
ខាងអ្នកចំរៀងលោក Boy Peacemaker បានបង្ហាញវីដេអូខណៈពេលច្រៀងព្រមទាំងមានសរសេរជាប្រយោគថា “ខ្ញុំបានទទួលការអញ្ជើញពីបង Mee អោយមក surprise អូន Pancake ហើយពួកយើងបានរៀបចំគម្រោងនេះអស់រយៈពេល 6ខែមុនថ្ងៃកម្មវិធីនេះមកដល់ប្រសិនបើអូន Pancake អញ្ជើញអោយមកចូលរួមកម្មវិធី អោយប្រាប់ថាយើងមិនទំនេរទេ ជាប់រវល់ការងារ សូមប្រាប់ថាពិបាកក្នុងការជ្រើសរើសបទចម្រៀងខ្លាំងណាស់ ព្យាយាមស្វែងរកបទចម្រៀងមួយណាអោយសក្ដ័សម និងគូររបស់បង Mee និងអូន Pancake បំផុត ហើយចុងក្រោយសំរេចចិត្តជ្រើសរើសយកបទមួយនេះ ដោយអត្ថន័យនៃបទចំរៀងគឺសមនឹងគូរស្វាមីភរិយាមួយគូរនេះបំផុត”
“ជាកិត្ដិយសណាស់ ហើយក៏ចូលរួមត្រេកអរក្នុងថ្ងៃមង្គលថ្ងៃជ័យផងដែរ អគុណបង Mee ដែលផ្ដល់ការជឿទុកចិត្តស្នាដៃបទចម្រៀងក្នងថ្ងៃសំខាន់នេះ ជូនដល់មនុស្សសំខាន់បំផុតក្នុងជីវិតរបស់បង”
“សូមព្រះអម្ចាស់ប្រទានពរដល់គ្រួសាររបស់បងហើយនឹងប្អូនស្រីមានតែសុភមង្គលនិងក្ដីអំណរ ពោរពេញទៅដោយស្នាមញញឹមគ្រប់ពេលវេលា @khemanito @saksoonthorn_rise #panmeethesimplify”
អត្ថបទដោយ : នីត្តា
















