ផុសញឹកពេក! Toey Jarinporn ចេញសកម្មភាពហើយ ចូលទៅខមិនរូបគូរ Alex – Bow បែបនេះថា……! មានរូបភាព

ពីដំណើរកំសាន្ដជាក់ស្ដែងដែលកំលោះ Alek Theeradej ដឹកដៃមិត្តស្រីស្និតកាយស្និតបេះដូងយ៉ាង Bow Maylada ទៅដើរលេងដល់ប្រទេសអាមេរិក ហើយមុននិងទៅដើរលេងនៅសហរដ្ឋអាមេរិកក៏បានាំគ្នាទៅលេងនៅសមុទ្រមានរូបភាពគូរខ្លះៗហើយដែរ រួមទាំងរូបថតក្នុងថ្ងៃពិសេសថ្ងៃខួបកំណើតរបស់ខាងស្រី

ដោយជាក់ស្ដែង Alek ក៏បានផុសសកម្មភាពហើយបរិយាយពីដំណើរកំសាន្ដអោយហ្វេនៗបានមើលបានដឹងជាបន្ដបន្ទាប់ មានទាំងរូបភាពនិងវីដេអូ Alek-Bow ដើរដឹងលាម្នាក់មួយក្បាល ដោយខាងកំលោះ Alek បានបង្ហោះវីដេអូក្នុង ​IG អមជាមួយនិងពាក្យថា “គ្រាន់តែមានអូនដើរហិតក្លិនលាជាមួយគ្នាក៏អស់ចិត្តហើយ”

After Footer (Active) - damrei Mr1 Zone2

ក្រៅពីហ្វេនៗដែលនាំគ្នាចូលទៅខមិនចំពោះភាពគួអោយស្រលាញ់របស់អ្នកទាំងពីរហើយ ក៏នៅមានម្នាក់ទៀតអ្នកអតិតយ៉ាង Toey Jarinporn  បានចូលមកបរិយាយដែរថា “អូយៗៗៗល្អណាស់ៗៗៗៗៗ” មិត្តភាពនៅតែមានចំពោះគ្នាមិនផ្លាស់ប្ដូរ Toey- Alek  ទោះបីជាចែកគ្នាហើយក៏ដោយក្ដី តែក៏នៅមានឈ្មោះជាមិត្តល្អចំពោះគ្នាដដែល

អត្ថបទដោយ : នីត្តា