បើគិតមកទល់និងពេលនេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Pancake និង គូស្នេហ៍ដែលជាឧត្តមសេនីយ៍មានទំនាក់ទំនងស្នេហានិងគ្នាជាង១០ឆ្នាំ ទើបតែថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ អ្នកទាំងពីរក៏សម្រេចចិត្តចាក់ដៃគ្នាចូលរោងការ ហើយក៏ជាថ្ងៃដែលហ្វេនៗជាច្រើនទន្ទឹងរង់ចាំជាយូរផងដែរ។

ជាក់ស្ដែងងាកទៅមើលទិដ្ឋិភាពក្នុងកម្មវិធីមង្គលការកាលពីព្រឹកមិញវិញ យើងឃើញថារៀបចំឡើងយ៉ាងប្រណិត និងមានភ្ញៀវកិត្តិយសជាច្រើនទៅចូលរួមអបអរសាទរ បើងាកទៅមើលកូនក្រមុំវិញគ្រងឈុតពណ៌សដូចជាព្រះនាង ចំណែកកូនកំលោះពាក់អាវធំពណ៌បៃតងខ្ចី មើលទៅស៊ីជាមួយនឹងទិដ្ឋភាពជុំវិញខ្លួន លេចធ្លោរក្នុងពិធីមង្គលការនេះតែម្ដង។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងបាននាំគ្នាបញ្ចេញសារអបអរសាទរ និងជូនពរឲ្យអ្នកទាំងពីរកាន់តែស្រលាញ់គ្នាខ្លាំងឡើងៗ ក្រោយរៀបមង្គលការរួច៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖







អត្ថបទដោយ៖ស៊ីវលី