កាលពីម្សិលមិញនេះ តារាចម្រៀងស្រីសំបូរប្រជាប្រិយភាពអ្នកនាង ពេជ្រ សោភា បានរៀបចំកម្មវិធីខួបកំណើតគម្រប់អាយុ៣៩ឆ្នាំរបស់ខ្លួន ដើម្បីជួបជុំសាច់ញាតិ មិត្តភក្ដិបងប្អូន ក៏ដូចជាអ្នកគាំទ្រជិតដិតរបស់ខ្លួន ពោរពេញដោយភាពសប្បាយរីករាយយ៉ាងខ្លាំង។
ក្នុងនោះផងដែរអ្វីដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងគឺ យើងបានឃើញតារាស្រីរូបនេះ បង្ហោះរូបភាពជាមួយបង្ហាញពីចិញ្ចៀនពេជ្រពាក់នៅលើដៃនាង ហាក់បីដូចជាចិញ្ចៀនភ្ជាប់ពាក្យ ដែលគេសុំរៀបការ ហើយក្នុងនោះអ្នកនាងថែមទាំងនិយាយទៀតថា ពេលនេះអ្នកនាងលែងមានសង្សារហើយ។
អ្នកនាងបានរៀបរាប់ថា៖
«Happy birthday to me ឆ្នាំនេះគឺថាសុំប្លែកបន្តិចហើយ អ្នកដឹងបានដឹង អរគុណគ្រប់យ៉ាងចំពោះភាពជឿជាក់ និងនៅមើលពីក្រោយខ្នង តែងឱ្យកម្លាំងចិត្ត ខ្ញុំលែងមានសង្សារហើយ»
តាមរយៈរូបភាពនិងសារនោះ ធ្វើមហាជននិងហ្វេនៗជាច្រើនកំពុងតែសង្ស័យថាតារាស្រីរូបនេះអាចនឹងត្រូវមនុស្សពិសេសបំពាក់ចិញ្ចៀនសុំរៀបការនៅថ្ងៃខួបកំណើតនោះហើយមើលទៅ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី