ក្រោយទទួលដំណឹងពរពោះកូនក្នុងផ្ទៃ Jooy ក៏និយាយពាក្យទាំងរំភើបបែបនេះទៅកាន់មហាជនថា…!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលព្យាយាមថែរក្សាសុខភាព និងធ្វើឲ្យការណែនាំរបស់ក្រុមគ្រូពេទ្យជំនាញរយៈពេលជាង៣ឆ្នាំមក ពេលនេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Jooy អាចពរពោះកូនដំបូងនៅក្នុងផ្ទៃហើយ ហើយដំណឹងនេះក៏ធ្វើឲ្យហ្វេនៗជាច្រើនរំភើបជំនួសតារាស្រីរូបនេះ និងស្វាមីយ៉ាងខ្លាំងផងដែរ។

ជាក់ស្ដែងងាកទៅមើល Jooy ដែលធ្លាប់សម្រក់ទឹកភ្នែក និងបាក់ទឹកចិត្តរឿងដែលមិនអាចមានកូននេះវិញ ក្រោយពេលទទួលដំណឹងនេះភ្លាម នាងក៏បង្ហាញអារម្មណ៍រំភើបស្ទើរហោះ និងបានបង្ហោះរូបភាពជាមួយស្វាមីចូលក្នុងបណ្ដាញសង្គមអុីនស្ដារក្រាម និងបាននិយាយយ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«អរគុណសម្រាប់រាល់ពាក្យជូនពរ ដែលបងប្អូនផ្ញើមកពួកយើងទាំង ៣ នាក់ ខ្ញុំរីករាយខ្លាំងណាស់ ដែលអាចនិយាយប្រាប់អ្នកគ្រប់គ្នាពីដំណឹងនេះ អរគុណការលើកទឹកចិត្តគ្រប់ជំហាន ពេលនេះ PJ តូចមកហើយចាស៎»៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី