នេះបានហៅថា Bestfriend ពិតៗ!! b_boomm ជាតារាថៃតែម្នាក់គត់ដែលបង្ហាញវត្តមាននៅគ្រប់កម្មវិធីក្នុងថ្ងៃអាពារហ៍ពិពារហ៍របស់ khemanito!
ចំពោះមិត្តភាពជាមួយតារាដូចគ្នានៅក្នុងវិស័យសិល្ប:ទាំង khemanito និងកញ្ញា b_boomm ពួកគេទាំងពីរមានមិត្តភក្តិច្រើនណាស់ ។ប៉ុន្តែសម្រាប់ពាក្យាថា Bestfriend ជាតារាស្រីមានតែគ្នាហ្នឹងគ្នាតែប៉ុននោះ។ តារាស្រីទាំងពីរបានស្គាល់ហើយរាប់អានគ្នាតាំងពីសម័យនៅសម័យវិទ្យាល័យ រាប់ទៅចូលជិត ២៥ ឆ្នាំហើយ។
មកទល់ពេលនេះពួកគេរក្សាទំនាក់ទំនងបានយ៉ាងល្អ ហើយនៅស្និតស្នាលគ្នាដដែលទោះបីមិនសូវមានការងារសម្តែង ឬកម្មវិធីផ្សេងៗជាមួយគ្នាក៏ដោយ។ ចុងក្រោយនៅក្នងថ្ងៃអាពារហ៍ពិពារហ៍របស់កូនក្រមុំ khemanito ដែលធ្វើឡើងលក្ខណ:តូចតាចអញ្ជើញតែអ្នកជិតស្និតបំផុត យើងឃើញមានវត្តមានរបស់កញ្ញា b_boomm ដែល។
នេះបញ្ជាក់យ៉ាងច្បាស់ថាទំនាក់ទំនងរបស់អ្នកទាំងពីរស៊ីជម្រៅខ្លាំងបំផុត ក្នុងកម្មវិធីដ៏ពិសេសបំផុតនៃជីវិតត្រូវតែមានវត្តមានរបស់ Bestfriend ម្នាក់នេះ។ ចំណែកសម្រាប់ b_boomm វិញគ្រប់ការងាររវល់ទាំងអស់ត្រូវពន្យាពេល ឬលើកទៅថ្ងៃផ្សេង ធ្វើគ្រប់បែបយ៉ាងដើម្បីបានទំនេរទៅចូលរួមសម្តែងក្តីរីករាយដោយផ្ទាល់។
អត្ថបទដោយ សា






