Thailand Vs Global!! margie_rasri ត្រូវបានគេជ្រើសរើសអោយក្លាយជា Brand Ambassador របស់ប្រែនល្បីដែល Lisa កាន់កាប់!
#bulgari #bulgarihighjewelry ជាប្រែនគ្រឿងអង្ល័កាល្បីល្បាញរបស់ពិភពលោកដែលទទួលបានការពេញនិយមខ្លាំងនៅទ្វីបអឺរ៉ុបរាប់សិបឆ្នាំមុន ហើយទើបទទួលបានកិត្តិនាមនៅក្នុងទ្វីបអាស៊ីអាគ្នេយ៍ក្រោយពេលគេជ្រើសរើស Lisa សមាជិកក្រុម Blackpink មកធ្វើជាអ្នកតំណាងជាសាកល។
ជាពិសេសនៅក្នុងប្រទេសថៃបន្ទាប់ពី lisa បញ្ចេញឥទ្ធិពលក្នុងការផ្សព្វផ្សាយការទិញលក់គ្រឿងអល្ល័ងកាប្រែននេះមានការីកចំរើននៅប្រទេសថៃជាខ្លាំង បណ្តាលអោយក្រុមហ៊ុនសម្រេចចិត្តជ្រើសរើសប្រទេសថៃជាគោលដៅសំខាន់ ហើយដើម្បីទទួលបានការទុកចិត្តនិងគាំទ្រកាន់តែខ្លាំងបន្ថែមទៀត bulgari បានអញ្ជើញសេដ្ឋីនី margie_rasri មកធ្វើជា Brand Ambassador ប្រចាំប្រទេសថៃ។
អាចនិយាយបានថាពិតជាមិនធម្មតាមានតារាស្រីថៃដល់ទៅពីរនាក់ដែលមានឈ្មោះធ្វើជាតំណាងអោយប្រែនល្បីល្បាញ ។ ទាំង inner ទាំងភាពសម្បូរបែបរបស់អ្នកទាំងពីរមិនចាញ់គ្នាសោះឡើយ ប្រែននេះនឹងផ្ទុះកាន់តែខ្លាំងមួយកម្រិតទៀត ហើយមិនយូរទេយើងនឹងឃើញការងាររួមរវាង រាជនីអ្នកតំណាងអោយសាកលលោក ធ្វើការងាររួមជាមួយតារាស្រីល្បីល្បាញតំណាងអោយប្រទេសថៃជាក់ជាមិនខាន។
អត្ថបទដោយ សា




