ទីបំផុតវេលាថ្ងៃល្អថ្ងៃមង្គលរបស់គូស្នេហ៍ទាំងពីរក៏បានមកដល់ហើយ! តួឯកស្រីនាង Pancake Khemanit លាភាពនៅលីវដឹកដៃគូស្នេហ៍ចូលរោងការ ក្រោយពីបញ្ចប់ការសិក្សាជោគជ័យបានទាំងពីរនាក់។
ដោយគូនេះទាំងមិត្តភក្ដិនិងអ្នកគាំទ្របានទន្ទឹងរង់ចាំមើលថ្ងៃមង្គលរបស់អ្នកទាំងពីរជាយូរមកហើយ ព្រោះអ្នកទាំងពីរបានទាក់ទងគ្នាមកជាច្រើនឆ្នាំ ជាចំណងស្នេហាដែលបើកចំហរមានការដឹងលឺពីចាស់ទុំទាំងសងខាងនិងបានប្រកាសឲអ្នកគាំទ្រដឹងជាយូរមកហើយ។ ហេតុដែលអ្នកទាំងពីរពន្យាពេលរៀបការមកដល់ថ្ងៃនេះព្រោះរង់ចាំថ្ងៃបញ្ចប់ការសិក្សាសិន ដោយទាំងតួឯកស្រីនាង Pancake និងស្វាមីរបស់នាងសុទ្ធតែបានរៀនចប់ថ្នាក់បណ្ឌិតហើយ ក្រោយបញ្ចប់ការសិក្សាដូចពាក្យសន្យារវាងគ្នានឹងគ្នា អ្នកទាំងពីរបានរៀបចំពិធីមង្គលការហើយពេលនេះមានការចូលរួមយ៉ាងកុះករពីសំណាក់មិត្តភក្ដិនិងក្រុមគ្រួសារ។
ថែមនៅយប់ថ្ងៃមង្គលការស្វាមីរបស់ Pancake ក៏បាន Surpriseភរិយាជាមួយនឹងការអញ្ជើញអ្នកចម្រៀងដែលនាងពេញចិត្ត ឲមកជួយចូលរួមច្រៀងក្នុងកម្មវិធី។ ដែលនេះពិតជាធ្វើឲ Pancake រំភើបណាស់ ព្រោះនឹកស្មានមិនដល់ តារាចម្រៀងរូបនេះនាងបានទៅអញ្ជើញមកហើយតែប្រាប់ថាជាប់រវល់ស្រាប់តែថ្ងៃកម្មវិធីមក Surprise នាងដល់ឆាកតែម្ដង។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ