Rosé BLACKPINK បង្ហាញខ្លួនជាមួយនឹងរូបរាងដ៏ស្រស់ស្អាត និងទាក់ទាញនៅក្នុងព្រឹត្តិការណ៍លំដាប់ខ្ពស់របស់ Tiffany & Co !

កាលពីថ្ងៃទី 9 ខែមិថុនា (ម៉ោងនៅចក្រភពអង់គ្លេស) Rosé (BLACKPINK) បានក្លាយជាចំណុចសំខាន់នៃការចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនៅពេលដែលចូលរួមក្នុងព្រឹត្តិការណ៍លំដាប់ខ្ពស់នៃម៉ាកគ្រឿងអលង្ការប្រណីត Tiffany & Co បានធ្វើឡើងនៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

នៅទីនេះ តារាចម្រៀងក្រុម BLACKPINK រូបនេះ បានបង្ហាញខ្លួននៅជាប់នឹងតារាល្បីៗលំដាប់ពិភពលោកដូចជា Black Widow – Florence Pugh និង Ayaka Miyoshi ដែលជាអ្នកតំណាង Tiffany & Co. រួមទាំងប្រធាន និងនាយកប្រតិបត្តិ Anthony Ledru និងប្រធានផ្នែកផលិតផល និងទំនាក់ទំនង Alexandre Arnault ។
លេចមុខក្នុងកម្មវិធី Rosé «លេងធំ» ជាមួយនឹងរ៉ូបពណ៌សដ៏ស្រស់ស្អាត កាត់ចង្កេះ។ រ៉ូបនេះបានលើកតម្កើងសម្រស់ដ៏ផ្អែមល្ហែមដូច Rosé ដោយជួយឱ្យនាងបង្ហាញចង្កេះតូចបំផុតនៅក្នុង Kpop ដែលមនុស្សជាច្រើនចង់បាន។ មុខដ៏ស្រស់ស្អាត មានមន្តស្នេហ៍ ប៉ុន្តែមុតស្រួចស្មើៗគ្នារបស់នាងធ្វើឱ្យមានការចាប់អារម្មណ៍ ជាមួយនឹងសក់ខ្លីរបស់នាងធ្វើឱ្យនាងកាន់តែស្រស់ស្អាតឡើង។
Eriya