ជារឿងមួយគួរឲ្យអបអរសាទរខ្លាំងណាស់ ដែលកាលពីប៉ុន្មានថ្ងៃមុន កំពូលតារាចម្រៀងស្រីអ្នកនាង ឱក សុគន្ធកញ្ញា បានប្រាប់ដំណឹងល្អដ៏មហាជន ថាអ្នកនាងពេលនេះកំពុងតែពរពោះកូនក្នុងផ្ទៃហើយ ក្រោយរៀបការបានរយៈពេលជាង២ខែ។
យ៉ាងណាមិញក្រោយពេលដំណឹងល្អនេះបញ្ចេញមកភ្លាម ធ្វើឲ្យមហាជនជាច្រើនរំភើបចិត្តខ្លាំងណាស់ ស្របពេលនេះតារាស្រីរូបនេះ ក៏បានធ្វើការ Live វីដេអូនិយាយលេងជាមួយនិងអ្នកគាំទ្រ ហើយក៏បាននិយាយទាក់ទងនិងកូនក្នុងផ្ទៃ ទោ ប្រុសក៏បានស្រីក៏បានដែរ តែបើភ្លោះរឹតតែល្អ ព្រោះជាក្តីប្រាថ្នារបស់អ្នកនាង។
តែក្នុងនោះអ្នកនាងបានបន្ថែមថា តាមចិត្តអ្នកនាងចង់បានកូនប្រុសច្បងច្រើនជាង ព្រោះថាកូនប្រុសអាចធ្វើជាបុគ្គលរឹងមាំចំពោះគ្រួសារ និងអាចមើលថែប្អូនៗបាន ហើយណាមួយអ្នកធ្លាប់ជាកូនច្បងក្នុងគ្រួសារ ពិតជាតស៊ូក្នុងជីវិត ដោយត្រូវរកប្រាក់ចិញ្ចឹមគ្រួសារ និងមើលថែប្អូនៗសឹងតែគ្រប់បែបនេះ រហូតមកដល់សព្វថ្ងៃនេះទៀតផង។
តែទោះបីជាយ៉ាងណាក៏ដោយ លទ្ធផលកូនចេញមកបែបណា អ្នកនាងក៏ទទួលយកទាំងការពេញចិត្ត មិនថាប្រុសឬក៏ស្រីនោះទេ គឺស្រលាញ់ស្មើៗគ្នា៕
អត្ថបទដោយ៖សុីវលី