Prang Kannaran មិននឹកស្មានថានាងពូកែយ៉ាងនេះសោះបង្អួតស្នាដៃលេងវីយូឡុងក្នុងកម្មវិធីអេមអស់ទាល់! មានវីដេអូ

អាចនិយាយបានថាជាតារាស្រីដែលពោរពេញទៅដោយសមត្ថភាពព្រមទាំងមានសម្រស់ស្រស់ស្អាតទៀតផង សម្រាប់តារាស្រីមុខស្រស់យ៉ាង Prang Kannaran ដែលជាក់ស្ដែងនាងបានធ្វើអោយប្រិយមិត្តមានការភាក់ផ្អើលជាខ្លាំង នឹងធ្លាក់ក្នុងអន្លុងស្នេហ៍នាងកាន់តែខ្លាំងឡើង នៅពេលសាមីខ្លួនតុបតែងខ្លួនចេញមកបង្ហាញស្នាដៃលេងវីយូឡុងក្នុងកម្មវិធីមួយ

ដោយកញ្ញា Prang បង្ហាញខ្លួនក្នុងឈុតរាត្រីពណ៌ខ្ចី បញ្ចេញសមត្ថភាពលេងវីយូឡុងលើឆាក ដែលមានអ្នករាំនៅជុំវិញនាង អមជាមួយឆាកដែលតុបតែងជាមួយផ្កាដ៏ស្រស់ស្អាត

After Footer (Active) - damrei Mr1 Zone2

បរិយាកាសអាចនិយាយបានថាពិតជាស្រស់ស្អាតនឹងរ៉ូមែនទិកពិតៗ ខណៈពេលដែល Prang បន្លេងភ្លេងវីយូឡុងប្រៀបបាននឹងទេពធីតាដែលចុះមកពីឋានសួគ៌ា ឃើញហើយស្ទើរតែមិនជឿក្រសែភ្នែកខ្លួនឯងនោះទេ សណ្ដំចិត្តធ្វើអោយហ្វេនៗ នាំគ្នាប្រញាប់ចូលមកអោយបេះដូងភ្លាមៗនិងច្រើនលើសលុបព្រមទាំងបរិយាយពីភាពភ្ញាក់ផ្អើលនេះផងដែរ

អត្ថបទដោយ​ : នីត្តា