តោះនាំគ្នាទៅមើលតារាល្បីណាខ្លះដែលចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីមង្គលការរបស់Pancake!

បណ្តុំនៃរូបភាពគួរឱ្យចាប់អារម្មណ៍ តារាជាច្រើនរូបដែលចូលរួមក្នុងពិធីមង្គលការ Pancake-Mee ថ្ងៃអាពាហ៍ពិពាហ៍ដ៏ផ្អែមល្ហែម។ មួយរយៈចុងក្រោយនេះ គូស្នេហ៍មួយគូបានចូលរោងការហើយនៅថ្ងៃនេះ (១០ មិថុនា) នៅសណ្ឋាគារ Waldorf Astoria Bangkok ដោយមានការអបអរសាទរជាច្រើនពីក្រុមគ្រួសារ និងមិត្តភក្តិ។

សម្រាប់​តារា​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ​មាន Aff Taksaorn, C Siwat និង​ភរិយា Amy Klinpratoom, Emmy Morakot, Woody Wuthithorn, Nui Sujira, Jeab Chompoonut, Boom Supaporn។​ រួមទាំងមិត្ត​ល្អ​តាំង​ពី​រៀន​នៅ​វិទ្យាល័យ Kasetsart University Demonstration School  រួម​មានAnn Puwanat, Lydia និងស្វាមីផងដែរ។ លើសពីនេះ សម្រាប់​ពិធី​នេះ កូនក្រមុំ​ក៏បានស្លៀក​នូវ​រ៉ូប​អាពាហ៍ពិពាហ៍រហូតទៅដល់ ​១០​ឈុតឯណោះ​។

Eriya