ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលក្នុងរូបថតចុងក្រោយរបស់ Justin Bieber ដែលពេលនេះកំពុងពិការដោយសារមេរោគសាហាវ!

កន្លង​មក​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក​ភ្ញាក់ផ្អើល និង​តក់ស្លុត នៅពេលដែលកំពូលតារាអន្តរជាតិ Justin Bieber បានប្រកាសថាការប្រគុំតន្ត្រីចំនួនបីនៅទីក្រុងតូរ៉ុនតូ កម្មវិធីចំនួនពីរ និងមួយនៅវ៉ាស៊ីនតោនឌីស៊ីរបស់ខ្លួនត្រូវបានលប់ចោល។ បន្ទាប់ពីលោកធ្លាក់ខ្លួនឈឺខ្លាំង គ្រូពេទ្យបានបញ្ជាឱ្យគាត់ផ្អាកសកម្មភាពការប្រគុំតន្ត្រីបណ្តោះអាសន្ន។

ថ្មីៗនេះ មានសេចក្តីរាយការណ៍ថា Justin Bieber ត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យហើយ។ គាត់​បាន​ទទួល​រង​នូវ​ជំងឺ “Ramsay Hunt Syndrome” ដែល​ធ្វើ​ឱ្យ​ផ្នែក​ខាងស្តាំ​នៃ​មុខ​គាត់​ពិការ។ វាត្រូវបានបង្កឡើងដោយមេរោគដែលវាយប្រហារសរសៃប្រសាទនៅក្នុងត្រចៀករបស់Justin និងសរសៃប្រសាទមុខរហូតដល់មុខរខ្សោយ ។
Eriya