ហ្វេនៗមានការបារម្ភ! ថ្ងៃកំណើត Jooy គម្រប់អាយុ៣៩ឆ្នាំ DJ Push ស្រាប់តែទម្លាយថាភរិយាកំពុងឈឺពេលពរពោះកូនដំបូង!
ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលដែលតារាសម្ដែងថៃល្បីឈ្មោះ Jooy Warattaya ប្រកាសដំណឹងពរពោះកូនក្នុងផ្ទៃលើកដំបូងមក មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្ត ពិសេសស្វាមីនាងលោក DJ Push ដែលតែងតែផ្ដល់កម្លាំងចិត្តនៅពីក្រោយកន្លងមកនោះតែម្ដង។

យ៉ាងណាមិញស្រាប់តែថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះ គឺត្រូវជាថ្ងៃខួបកំណើតគម្រប់អាយុ ៣៩ឆ្នាំរបស់ Jooy យើងក៏បានឃើញ DJ Push ដែលជាស្វាមីបានបង្ហោះរូបភាពនិងសារជូនពរឲ្យអ្នកភរិយា ហើយថែមទាំងទម្លាយរឿងមួយគឺភរិយាកំំពុងតែឈឺក្រពះថែមទៀតផង។
ក្នុងនោះលោកបានរៀបរាប់ថា៖
«នេះគឺជាកាដូខួបកំណើតដ៏មានន័យបំផុត សម្រាប់អ្នកម្ដាយដ៏ស្រស់ស្អាតក្នុងឆ្នាំនេះ…ជាពេលវេលាដែលយើងមានស្នាមញញឹមច្រើនជាងគេ។ អរគុណសម្រាប់ការប្រឹងប្រែងតស៊ូ ៣ឆ្នាំកន្លងមកនេះ មានទាំងសើច ទាំងយំ។ ស្ទើរតែអស់សង្ឃឹមតែក៏បានសម្រេចពិតមែន។ ស្រឡាញ់ទាំងម្ដាយទាំងកូន សប្បាយចិត្តណាស់ រីករាយថ្ងៃកំណើតកូន PJ តូច។ សូមឱ្យមានសុខភាពល្អ ទាំងផ្លូវកាយ និង ផ្លូវចិត្ត ជូនពរឱ្យឆាប់ជាសះស្បើយពីជំងឺក្រពះ @ warattaya….»
ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជាព្រួយបារម្ភ និងបានជូនពរឲ្យតារាស្រីរូបនេះឆាប់ជាពីជម្ងឺក្រពះ ព្រោះខណៈពេលនេះនាងកំពុងតែពរពោះកូននៅក្នុងផ្ទៃផង៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖



អត្ថបទដោយ៖ស៊ីវលី