រឿងរបស់ Pon-Patricia បានទាក់ទាញចំណាប់អារម្មណ៍មនុស្សម្នារទាំងនគរ! Rating ឡើងខ្ពស់ត្រដែតទោះបីទើបចាក់ផ្សាយបាន១វគ្គក៏ដោយ!

មិនលើកមកនិយាយមិនបានទេសម្រាប់រឿង “คู่เวร – My friend, the enemy” ជារឿងថ្មីសម្រាប់ថ្ងៃចុងសប្តាហ៍របស់ទូរទស្សន៍បុស្តិ៍លេខ៣។ រឿងនេះទទួលបានការនិយមគាំទ្រតាំងពីថ្ងៃចាក់ផ្សាយដំបូង ដោយវគ្គទី១របស់វាបានធ្វើអោយទស្សនិកជនពេញចិត្ត ហើយនាំគ្នាបោះឆ្នោតអោយក្លាយជារឿងដែលល្អរហូតមានអ្នកចូលមើលច្រើនបែបនឹកស្មានមិនដល់។

“คู่เวร – My friend, the enemy” ដឹកនាំសម្តែងដោយតារាសម្តែងប្រុសសង្ហារ pon_nawasch ​និងកញ្ញា patriciagood។ ពួកគេចូលមកក្នុងតួអង្គជាយុវជនដែលមានជំនាញនិងស្រលាញ់អាជីពជាមេធាវី ហើយមាននិស្ស័យស្រដៀងគ្នាខាងប្រុសចិត្តល្អមានមាត់ដាចនិយាយផាំងៗចំៗមិនទុកមុខអោយនរណា ចំណែកតួឯកស្រីវិញហ្មត់ចង់ត្រង់ទៅត្រង់មកមិនព្រមចុះចាញ់ដោយងាយៗឡើយ។

After Footer (Active) - damrei Mr1 Zone2

ពួកគេទាំងពីរចាប់ដៃគូសម្តែងជាមួយគ្នាជាលើកដំបូងប៉ុន្តែធ្វើបានល្អណាស់ បណ្តាលអោយមានហ្វែនៗមួយចំនួននាំគ្នាចាប់គូជីន Pon-Patricia ឡើងដោយមិនខ្វល់ថាតារាស្រីមានមិត្តប្រុសហើយ។ មកទល់ពេលនេះរឿងថ្មីដែលកំពុងល្បីល្បាញទើបតែចាក់ផ្សាយបាន ២ ភាគទេ ហើយថ្ងៃនេះភាគទី៣នឹងចូលខ្លួនមកបម្រើអារម្មណ៍របស់អ្នកទស្សនា។ វគ្គបីជាវគ្គដែលគូឈ្លោះប្រកែក យកឈ្នះចាញ់ចាប់ផ្តើមមានចិត្តលើគ្នា ចង់ដឹងថាស្នេហារ៉ូមែនទិកយ៉ាងណាតោះតាមដានទស្សនាទាំងអស់គ្នា!

អត្ថបទដោយ សា