សង្គមមានចំណាប់ចាប់អារម្មណ៍ចំពោះគូស្នេហ៍តារា Lek-Bow និង bow-Fye ជាខ្លាំងពីព្រោះចូលខែថ្មីនេះទាំងពីរគូនាំគ្នាផុសបង្អួតភាពផ្អែមល្ហែមជាច្រើនសន្លឹក ច្រើនហើយដំណាលគ្នាដល់ថ្នាក់ហ្វែនៗយល់ច្រលំថាតារាប្រុសកំពុងប្រជែងគ្នា។ ចុងក្រោយលោក great_rider10 ទ្រាំនឹងភាពបង្អួតបង្ហាញរបស់សំលាញ់ទាំងពីរមិនបាន សុំចាប់ផ្តើមផុសរូបគូនៅក្នុងអ៊ិនស្តាក្រាមដែលកុំអោយចាញ់ចិត្ត។
នៅក្នុងអ៊ិនស្តាក្រាមរបស់តារាស្រី jackie_jacqueline ថ្ងៃនេះមានផុសរូបផ្អែមល្ហែមជាមួយលោក great_rider10 ព្រមជាមួយ Caption សសេរថា “ក្រសែភ្នែករបស់គាត់ ❤️គឺស្រលាញ់ហ្នឹងឯង ❤️វាមុខតែជាស្នេហា❤️”។ ហើយបន្ទាប់ពីនាងផុសមានតារាជិតស្និតរបស់នាងជាច្រើននាក់បានចូលមកខមមិនសម្តែងមតិយោបល់ ដែលមើលទៅគ្រប់យ៉ាងដូចជាមែនទែន។
រឿងនេះបណ្តាលអោយអ្នកគាំទ្ររបស់តារាប្រុស great_rider10 គិតថាគាត់បានចូលរួមប្រកួតប្រជែងសំញែងរូបគូ បង្អួតស្នេហាផ្អែមល្ហែមជាមួយលោក Boy_Pakorn និង Alek ដែល។ ចំពោះមែនឬមិនមែនយ៉ាងណាមិត្តអ្នកអានអាចរងចាំស្តាប់ពីមាត់របស់តារាទាំងពីរនៅក្នុងកម្មវិធី #หิวกระแส ថ្ងៃស្អែកវេលាម៉ោង៤ល្ងាចបាន។
អត្ថបទដោយ សា







