ថ្ងៃនេះក្រុមអ្នកគាំទ្ររបស់តារាសម្តែងប្រុស mark_prin រំភើបនិងសប្បាយរីករាយជាខ្លាំងពីព្រោះតារាប្រុសក្នុងដួងចិត្តរបស់ពួកគេជាប់ឈ្មោះជាតារាសម្តែងឆ្នើមបំផុត សម្តែងសមបំផុតប្រចាំឆ្នាំនៅក្នុងកម្មវិធីធំ #รางวัลโทรทัศน์ทองคำครั้งที่36។
ដែលពិសេសបំផុតនោះគឺនៅលើវេទិកាលោក mark_prin បានផ្តល់ជាមិតិយោបល់ សេចក្តីរំជើបរំជួលដែលទទួលបានរង្វាន់នេះយ៉ាងអស្ចារ្យដោយបាននិយាយថា “វង្វាន់នេះមិនមែនសម្រាប់ខ្ញុំតែម្នាក់នោះទេ វាជាវង្វាន់របស់ក្រុមតារាសម្តែងរួម និងក្រុមការងាររបស់រឿង เกมล่าทรชน ទាំងអស់គ្នា។ ខ្ញុំចង់អោយអ្នកទាំងអស់គ្នាទទួលយកវា ហើយនឹកឃើញដល់រឿងដ៏អស្ចារ្យមួយនេះរបស់យើង និងពេលវេលាដែលយើងធ្វើការរួមគ្នា”។
សម្តីរបស់តារាប្រុសបញ្ជាក់យ៉ាងច្បាស់ថាគាត់ជាសុភាពបុរស មានទំនួលខុសត្រូវ ចេះចែករំលែក ហើយមានចិត្តស្រលាញ់ក៏ដូចជានឹករលឹកចំពោះមិត្តរួមអាជីពជានិច្ច។ ហ្វែនៗលឺហើយកាន់តែលង់ស្រលាញ់គាត់បន្ថែម ១០ កម្រិតទៀតដោយបាននាំគ្នាផុសរូបរបស់តារាប្រុសពាសពេញបណ្តាញសង្គម បណ្តាលអោយពេលនេះបើក Application ណាក៏ឃើញមុខរបស់ mark_prin ដែល។ Congratulation idol!!
អត្ថបទដោយ សា







