តារាសម្ដែងនិងជាអ្នកចម្រៀងស្រីវ័យក្មេងនាង Pearwah Nichaphat ព្រមនិយាយពីមូលហេតុបែកបាក់ស្នេហាចុងក្រោយដែលនាងទើបតែបញ្ចប់ថ្មីៗនេះ ប្រាប់ថាបែកទាំងនៅមានក្ដីស្រលាញ់បែកព្រោះតែមិនអាចទ្រាំនឹងគ្នាបានរៀងៗខ្លួន។
ដោយគូស្នេហ៍ដែលនាងទើបតែបញ្ចប់ចំណងស្នេហ៍ជាមួយនោះគឺតារាប្រុសលោក Nong Thana ប្អូនប្រុសបង្កើតរបស់លោក Boy Pakorn ទាំងគូមានចំណងស្នេហាផ្អែមល្ហែមនឹងគ្នាបានមួយរយះហើយក៏ត្រូវចែកផ្លូវគ្នាវិញ។ សម្រាប់មូលហេតុការបែកនោះគឺជាការអត់ទ្រាំនឹងគ្នាយូរហើយ តែលទ្ធផលនៅតែមិនអាចប្ដូររៀងខ្លួនទើបត្រូវចែកផ្លូវគ្នា។ ដោយនាងគឺពិបាកទ្រាំនឹងការប្រច័ណ្ឌជ្រុលរបស់លោក Nong ដែលចូលចិត្តឲនាងតុបតែងខ្លួនជិតៗ ពេលខ្លះនាងក៏ធ្វើតាមដោយការស្លៀកពាក់អាវវែងក្រាស់ៗ តែពេលខ្លះក៏មិនអាចធ្វើបានរហូតព្រោះនាងជាតារាត្រូវការបង្ហាញរូបរាងដើម្បីកាងារ។ ហើយនាងក៏ខុសផងដែរដោយមានកុហក Nong រឿងសង្សារចាស់ ដោយនាងនិងអតីតសង្សារម្នាក់បាននៅតែរាប់អានគ្នា។ នាងដឹងថា Nong នឹងប្រច័ណ្ឌប្រសិនបើនាងប្រាប់រឿងនេះ ចុងក្រោយ Nong ក៏បានដឹងរឿងដែលនាងនឹងសង្សារចាស់នៅទាក់ទងរាប់អានគ្នា ទើបមិនអាចទ្រាំគ្នារៀងខ្លួនរហូតឈានដល់ការបែកគ្នាបែបនេះ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ