ទំនាក់ទំនងសិស្សច្បងសិស្សប្អូនគួរឱ្យស្រលាញ់! Lisa និងJisoo BLACKPINK ណាត់គ្នាញ៉ាំអាហារពេលល្ងាចជាមួយនឹងTaeyang BIGBANG!

Lisa សមាជិក BLACKPINK និង Jisoo ជជែកជាមួយ Taeyang សមាជិក BIGBANG សិល្បករ YG Entertainment បានជួបជុំគ្នាឡើងវិញ។ ក្នុងនាមជាអ្នកសិល្បៈរបស់ YG Entertainment សមាជិក BIGBANG និង BLACKPINK តែងតែមានទំនាក់ទំនងពិសេស ហើយថ្មីៗនេះបានបង្ហាញភាពស្និទ្ធស្នាលរបស់ពួកគេ។

ទោះបីជាសមាជិក BIGBANG មិនសូវចេញមុខតាមបណ្ដាញសង្គមក៏ដោយ Taeyang រីករាយនឹងការដើរលេងជាមួយ Lisa និង Jisoo។ពួកគេទាំងបីនាក់បានចែករំលែក។ អាហារដែលមានតម្លៃថ្លៃនៅភោជនីយដ្ឋាន BORN & BRED ក្នុងទីក្រុងសេអ៊ូល។

After Footer (Active) - damrei Mr1 Zone2

ម្ចាស់ភោជនីយដ្ឋានបានបង្ហោះរូបថត Taeyang, Lisa និង Jisoo ជាមួយបុគ្គលិកទៅក្នុងគណនីរបស់ពួកគេ ទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រយ៉ាងឆាប់រហ័ស។ រូបថតជាបន្តបន្ទាប់ក៏បានបង្ហាញពីបទពិសោធន៍នៃការទទួលទានអាហារដ៏ពិសេសរបស់ Lisa, Taeyang និង Jisoo​ដ៏រីករាយ រួមជាមួយនឹងកន្លែងដែលភ្ញៀវអាចឃើញចុងភៅរៀបចំម្ហូបអាហារ។