បន្ទាប់ពីមានផេកល្បីមួយចេញមកបញ្ចេញពត៌មានថាមានគូតារាបែកបាក់គ្នាស្ងាត់ៗដោយមិនចង់អោយនរណាដឹងព្រោះខ្លាចបាត់បង់ប្រជាប្រិយភាព ហើយមានឈ្មោះជាអក្សរកាត់ស្រដៀងតារាស្រី green_ausadaporn និងមិត្តប្រុស thanwa_than បណ្តាលអោយហ្វែនៗចាប់ផ្តើមនាំគ្នាផុស ខមមិននិយាយពីរឿងនេះរហូតក្លាយជាប្រធានបទដែលក្តៅគគុក។
ម្ចាស់ខ្លួនទាំងពីរមិនបានចេញមុខអោយសម្ភាសន៍អ្វីនោះទេដោយសារវាមិនមែនជារឿងពិត គូស្នេហ៍តារាដែលលួចបែកគ្នាស្ងាត់ៗមិនមែនជាពួកគេ ១០០%។ ផ្ទុយទៅវិញពួកគេនាំគ្នាធ្វើដំណើរកំសាន្តរ៉ូមែនទិកជាមួយគ្រួសារទាំងសងខាងយ៉ាងសប្បាយរីករាយ លើសពីនេះទៅទៀត កញ្ញា green_ausadaporn និងលោក thanwa_than បានផុសរូបស្វីតៗជាច្រើនសន្លឹកនៅក្នុងអ៊ិនស្តាក្រាមរបស់ពួកគេអោយហ្វែនៗបានកំសាន្ត។
ទង្វើរបស់អ្នកទាំងពីរបានធ្វើអោយអ្នកដែលធ្លាប់សង្ស័យថាស្នេហារបស់ពួកគេបានដើរដល់ចំនុចបញ្ចប់នាំគ្នាបិទមាត់ស្ងាត់ជ្រៀបតែម្តងហើយលើកនេះ រីឯអ្នកគាំទ្រដែលមិនចង់អោយបែកគ្នាក៏បាននាំគ្នាសប្បាយចិត្តឡើងវិញនិងបាននាំគ្នាចូលខមមិនសម្តែងក្តីស្រលាញ់នៅលើរូបគូរបស់ពួកគេយ៉ាងច្រើនកុះករ។
អត្ថបទដោយ សា





