ជាសាច់រឿងស្រីចាស់ស្រលាញ់ប្រុសក្មេងបែបថ្មី មិនធ្លាប់មានពីមុខមក! រឿងថ្មីរបស់ janienineeleven ត្រៀមចាក់ផ្សាយថ្ងៃច័ន្ទនេះ (មានវីដេអូ)!
មួយរយ:ចុងក្រោយនេះស្ថានីយ៍ទូរទស្សន៍ស្ទើរគ្រប់បុស្តិ៍ន៍បានចេញផ្សាយរឿងបែបតួឯកស្រីមានវ័យចំណាស់ជាងខាងប្រុសដែលអាចធ្វើអោយសង្គមពេលនេះចាប់ផ្តើមយល់ ហើយក៏ចាប់ផ្តើមធុញនឹងសាច់រឿងដែលបានលើកឡើង។ ខុសប្លែកអីតែរឿងថ្មីរបស់បុស្តិ៍លេខ ៣ បានធ្វើអោយទស្សនិកជនរំភើបនិងរងចាំទស្សនាយ៉ាងច្រើនកុះករ។
រឿង “มัดหัวใจยัยซุปตาร์ ឬ Your are my makeup artist” ជារឿងថ្មីត្រៀមចូលខ្លួនមកបម្រើអារម្មណ៍ប្រិយមិត្តហ្វែនបុស្តិន៍លេខ៣នៅថ្ងៃច័ន្ទនេះ។ រឿងនេះមិនធម្មតា! ដោយបានទាញយកតារាស្រីល្បីល្បាញរឿងសម្តែង janienineeleven ដែលបាត់ខ្លួនពីរការងារសិល្ប:រាប់ឆ្នាំក្រោយពេលមានកូនស្រីអោយមកសម្តែងវិញបាន។ នាងត្រឡប់មកក្នុងនាមជាតួឯកស្រីរបស់តារាសម្តែងវ័យក្មេងកំពុងមានឈ្មោះបោះសំឡេង gulfkanawut។
ចំពោះសាច់រឿងវិញបានឃើញ teaser ហើយអាចទាយបានថាល្អមើល ជារឿងស្រីចាស់ស្រលាញ់ប្រុសក្មេងដែលមិនដូចគេឯង បើកសាច់រឿងភ្លាមជ្រុលជ្រោះជាមួយក្មេងភ្លាម!។ ជាទូទៅតួឯកប្រុសក្មេងភាគច្រើនជាសិស្សប្អូន ជាប្អូនប្រុសរបស់មិត្តភក្តិ ប៉ុន្តែសម្រាប់រឿង Your are my makeup artist តួឯកប្រុសជាកូនរបស់អ្នកបំរើក្នុងផ្ទះរបស់ហាយសូតារាស្រីទៅវិញ។ ចង់ដឹងថាខុសប្លែកពីគេ ហើយតារាទាំងពីរសម្តែងបានល្អកម្រិតណាតោះទស្សនាទាំងអស់គ្នា។
អត្ថបទដោយ សា





